ក្រុមហ៊ុន សោភាវតី សម្រស់ខ្មែរ ប្រេន ប្រកាសធ្វើរឿងមួយជាមួយ ប៉ាអយ ក្នុងថ្ងៃជំនួប Fans Meeting

0

កាលពីល្ងាចថ្ងៃទី 1 ខែ កញ្ញា ឆ្នាំ 2024 មុននេះក្រុមហ៊ុន សោភាវតី សម្រស់ខ្មែរ ប្រេន បានធ្វើពិធី ជំនួប Fans Meeting ដើម្បីជាកិច្ចស្វាគមន៍ការវិលត្រឡប់ជាថ្មីម្ដងទៀតមកកាន់ទឹកដីកម្ពុជា និង ជួបជុំជាមួយនឹងហ្វេនៗរបស់ ប៉ាអយ ដែលត្រូវបានគេស្គាល់ថាជាអតីតគូស្នេហ៍របស់អ្នកជំនួញអឡាញល្បី Madam Da ក្រោយស្ងប់ស្ងាត់មួយរយៈ។

ការបង្ហាញខ្លួនលើកដំបូងក្នុងជំនួបហ្វេនៗរបស់ ប៉ាអយ ជាមួយនឹងក្រុមហ៊ុន សោភាវតី ត្រូវបានគេកត់សម្គាល់ថាកេរ្តិ៍ឈ្មោះរបស់លោកហាក់មិនថមថយ ថែមទាំងទទួលបានការសាទររាក់ទាក់យ៉ាងច្រើនលើសលប់ពីសំណាក់ហ្វេនៗ

នៅក្នុងថ្ងៃពិសេសនេះផងដែរក៏មានការចូលរួមពីសំណាក់លោកឧកញ៉ា ស៊ឹម ស៊ីដា និង លោកជំទាវ នួន សម្បត្តិ អគ្គនាយក អគ្គនាយិកា ក្រុមហ៊ុន សោភាវតីសម្រស់ខ្មែរប្រេន ព្រមទាំង ប៉ាអយ ដែលជាដៃគូសហការនៅក្នុងក្រុមហ៊ុន បានអញ្ចើញជាកុត្តិយសបើកកម្មវិធី ចុះជួបសំណេះសំណាជាមួយហ្វេនៗ ព្រមទាំងចែកជូនកាដូរអនុស្សាវរីយ៍ ការប្រគុំតន្ត្រីក្រោមវត្តមានតារាកិត្តិយសល្បីៗដូចជា លោក ENO, លោក បញ្ញាស័ក្ក, តារាកំប្លែង ពូណ និង នាយស្ពៃ ព្រមទាំងតារាកិត្តិយសជាច្រើនរូបផ្សេងទៀតផងដែរ។

មិនតែប៉ុណ្នោះលោកជំទាវ នួន សម្បត្តិក៏បាន ធ្វើពិធីស៊ុបប្រាយអបអរថ្ងៃកំណើតដល់ ប៉ាអយ ប្រកបទៅដោយភាពរីករាយ និង អនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតលោកឧកញ៉ា ស៊ឹម ស៊ីដា អគ្គនាយកក្រុមហ៊ុន សោភាវតី សម្រស់ខ្មែរ ប្រេន ក៏បានប្រកាសជាផ្លូវការក្នុងកិច្ចសហប្រត្តិបត្តិការគ្នាក្នុងមុខជំនួញជាមួយនឹង ប៉ាអយ ដោយនឹងត្រៀមធ្វើពិធីចុះកិច្ចកុងត្រាធំនៅក្នុងពេលឆាប់ៗខាងមុខនេះដើម្បីបើកមុខមាត់ និង បន្តធ្វើទីផ្សាជាមួយគ្នាដោយភាពវ្បាស់លាស់ និង ទំនុកចិយ្តខ្ពស់រវៀងគ្នា និង គ្នា។

កម្មវិធីនេះផងដែរត្រូវបានប្រារព្ធធ្វើឡើងមាន សរយៈពេលដើ់ទៅ3ថ្ងៃ គិតចាប់ពីថ្ងៃទី 30 ខែ សីហា រហូតដល់ថ្ងៃទី 1 ខែកញ្ញា ដែលជាថ្ងៃចុងក្រោយនេះ នៅឯផ្សារទំនើប K Mall ផ្លូវ វេងស្រេង ដោយទទួលបានការចូលរួមយ៉ាងច្រើនពីសំណាក់ហ្វេនៗរបស់ក្រុមហ៊ុន សោភាវតី និង ប៉ាអយ ដោយម្នាក់ៗដែលមកដល់ទីតាំងផ្ទាល់ក៏ទទួលបាននូវការដូឈុតមុខហ្វ្រីៗដោយឥតគិតថ្លៃពីក្រុមហ៊ុន ដើម្បីយកទៅប្រើប្រាស់សាកល្បងរហូតដល់ទៅ 3000ឈុតមុខ។

មិនតែប៉ុណ្នោះក្រៅពីទទួលបានកាដូរដោយមិនចំណាយថវិការហើយនៅក្នុងកញ្ចប់ក៏មានជាកាតកោសផ្សងសំណាងមួយផ្សេងទៀតដើម្បីឱ្យអ្នកប្រើប្រាស់កោសប្ដូរយករង្វាន់ផ្សេងៗពីក្រុមហ៊ុនបានទាំងចំណេញលើចំណេញ ហើយសម្រាប់អតិថិជនដែលប្រើប្រាស់ផលិតផលឈុតមុខដែលក្រុមហ៊ុនបានចែកជូនក្នុងរយៈពេល7ថ្ងៃមិនត្រូវ អាចទៅប្ដូរយកផលិតផលថ្មីពីក្រុមហ៊ុនវិញបាន ឬប្ដូរយកលុយវិញសម្រាប់អតិថិជនដែលបានជាវនូវផលិតផលនៅក្នុងកម្មវិធីផ្ទាល់ដោយគ្មានបញ្ហា ដើម្បីធានានូវសុវត្តិភាព និង ទំនុកចិត្តជូនដល់អតិថិជនក្រុមហ៊ុនផងដែរ។

មិនតែប៉ុណ្នោះសម្រាប់អតិថិជនចាស់ៗរបស់ក្រុមហ៊ុនសោភាវតី ដែលចំណាយទឹកប្រាក់ដើម្បីទិញឈុតមុខដែលបានបេីកលក់សាកល្បងចំនួន5000ឈុត
ក៏ទទួលបាននូវការបញ្ចុះតម្លៃដ៏ពិសេសពុំធ្លាប់មានកន្លងមក ហើយទឹកប្រាក់ដែលក្រុមហ៊ុនលក់បាននៅក្នុងថ្ងៃដ៏ពិសេសនេះមួយចំនួន គឺនឹងត្រូវយកទៅបរិច្ចាគជួយដល់ក្មេងៗកុមារកំព្រាក្រោយចប់កម្មវិធី Fan Meetings នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here