យោងតាមរយៈសេចក្តីជូនដំណឹងដំណឹងរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះថ្ងៃទី 26 ខែសីហា ថ្មីៗកន្លងទៅនេះស្ដីអំពីការបង្កើត « មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន » ដែលសម្ដេចលោកបាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគវិភាគទានដោយឱ្យបានផុសផុលតាមការស្ម័គចិត្ត ដើម្បីរួមគ្នាជាកម្លាំងមហាសាមគ្គីខ្មែរ ថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី។
តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល លោក គង់ រ៉ាយុទ្ធ ព្រមទាំងភរិយាអ្នកស្រី អ៉ឹម សុគន្ធា ដែលត្រូវបានគេស្គាល់ថាជា ម្ចាស់ប្រេនគ្រឿងសម្អាងម៉ាកល្បី HK7 ហើយក៏ជាអ្នកដឹកនាំកម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិ Missgrand Cambodia ក៏បានចូលរួមបរិច្ចាគនូវថវិការផ្ទាល់ខ្លួន ជាមួយនឹងរាជរដ្ឋាភិបាលជាមួយនឹងទឹកប្រាក់ 1,019,999.00៛ ផងដែរដើម្បីចូលរួមជាផ្នែកតូចមួយ ហើយក្នុងនាមជាកូនខ្មែររស់ក្រោមម្លប់សន្តិភាព។
សង្កេតឃើញថាបន្ទាប់ពីការប្រកាសមូលនិធិនេះមិនបានប៉ុន្មានថ្ងៃផង ប្រជាពលរដ្ឋទាំងក្នុងនិង ក្រៅប្រទេស ពិសេសបងប្អូនអ្នកសិល្បករសិល្បការិនី ព្រមទាំងអ្នកជំនួញអនឡាញទាំងប្រុសទាំងស្រី បានចូលរួមយ៉ាងសស្រាក់សស្រាំតាមរយៈបរិច្ចាគថវិកាស្ម័គ្រចិត្ត យោងតាមការបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់សប្បុរសជនទាំងអស់ក្នុងនាមជាកូនខ្មែរ ចូលរួមកម្លាំងសាមគ្គីគាំទ្ររាជរដ្ឋាភិបាល។