កាលពីរាត្រីថ្ងៃទី 22 ខែ សីហា ឆ្នាំ2024 មុននេះកម្មវិធីប្រកួត Miss & Mister Majestic រដូវកាលទី2 បានរកបានបេក្ខភាពដែលឈ្នះជាផ្លូវការចំនួន 5រូប គ្រងមកុដផ្សេងៗគ្នា នៅលើឆាកប្រកួតតែមួយ ដោយក្នុងនោះ លោក ហេង វណ្ណសិដ្ឋ ក៏ត្រូវបានគណៈកម្មការប្រកាសជាផ្លូវការនូវជ័យលាភី Mister Beauty Universal តំណាងកម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិ នៅឯប្រទេស អេក្ខាឌ័រក្នុងពេលឆាប់ៗខាងមុខនេះ។
នៅក្នុងថ្ងៃដ៏ពិសេសនេះផងដែរក៏មានវត្តមានគណកម្មកិត្តិយសល្បីៗ ដូចជា លោក គួច ខេវិន , កញ្ញា ព្រះកាយ ច័ន្ទ, លោក ផាត់ ដារ៉ារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា កញ្ញា An Jolyden, លោក កែវ រតនា ព្រមទាំងវត្តមានគណកម្មការល្បីៗជាច្រើនរូបធ្វើជាវាយគ្មិនដាក់ពិន្ទុយ៉ាងសុក្រិតដើម្បីសម្រាំងយកនូវម្ចាស់ជ័យលាភីដ៏សាកសមឱ្យគ្រមកុដនារដូវកាលថ្មីនេះ។