ស្រស់ស្អាតណាស់ម្ចាស់ Brand Callalilly គ្រងឈុត អប្សរា នៅប្រាសាទអង្គរវត្តទឹកដីអច្ឆរិយៈ

0

អ្នកនាង និង ស្វាមី ព្រមទាំងក្រុមការងារទាំងមូលបានលេចវត្តមានរំលេចជាមួយនិងកម្រងរូបភាពយ៉ាងស្រស់ស្អាតជាច្រើននៅឯប្រាសាទអង្គរវត្ត ទឹកដីខេត្តសៀមរាប។

មិនតែប៉ុណ្នោះ អ្នកនាង ជីមមី និង ស្វាមី ក៏បានតុបតែងខ្លួនក្នុងទម្រង់អប្សរាបុរាណខ្មែរ និង តួអង្គស្ដេចនាសម័យបុរាណ ព្រមទាំងរំលេចនូវក្បាច់រាំពត់ពេនយ៉ាងល្វត់ល្វន់នៅនឹងមុខប្រាង្គប្រាសាទដែលមានចម្លាក់អប្សរាដើម្បីផ្ដិតយកទិដ្ឋភាពមកចែកជូនបណ្ដាអ្នកគាំទ្រឱ្យបានទស្សនា និង ជាផ្នែកមួយជួយដល់ការផ្សព្វផ្សាយតំបន់ទេសចរណ៍អច្ឆរិយៈក្នុងស្រុកតែមួយគ្នាពីរប្រចាំប្រទេសកម្ពុជាក្នុងនាមជាអ្នកបង្កើតវេទិកានៅលើបណ្ដាញសង្គមម្នាក់។

អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ អ្នកនាងក៏បានឌីហ្សាញអាវមានរំលេចនូវក្បាច់ផ្ការំដួល ឱ្យបុគ្គលិករបស់ក្រុមហ៊ុន Callalilly ទាំងអស់បានពាក់ថតរូបជុំគ្នាជាក្រុមយ៉ាងស្រុះគ្នា នៅនឹងមុខប្រាង្គប្រាសាទអង្គរវត្ត ទាក់ទាញភ្នែកទាំងភ្ញៀវជាតិ និង អន្តរជាតិដែលបានទៅលេងផ្ទាល់នៅទីនោះ បានសរសើរមិនដាច់ពីមាត់ផងដែរ។

ខាងក្រោមនេះជាកម្រងរូបភាពដែលអ្នកនាង ជីមមី និង ស្វាមី បានដឹកនាំក្រុមការងារទៅចុះទស្សនកិច្ចនៅប្រាសាទអង្គរវត្ត៖