អ្នកជំនួញវ័យក្មេងម្ចាស់ Brand Jensssy ត្រៀមទទួលពានរង្វាន់ធំក្នុងកម្មវិធី SIAM International Award 2024 នៅប្រទេសថៃ

0


ថ្មីៗនេះកញ្ញា កែវ ម៉ានិច្ច ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនួញអនឡាញវ័យក្មេង ស្រស់ស្អាត និង ជា អគ្គនាយិកាក្រុមហ៊ុន Jensssy ត្រូវបានផេកផ្លូវការរបស់កម្មវិធីពានរង្វាន់អន្តរជាតិធំមួយប្រកាសជាផ្លូវការអបអរសាទរចំពោះស្ត្រីឆ្នើមមកពីកម្ពុជា ជាម្ចាស់ពានរង្វាន់ CEO Award Good Women of the year ដែលនឹងប្រព្រឹត្តធ្វើឡើងនៅក្នុងខែ តុលា ឆាប់ៗខាងមុខនេះដែលនឹងមានការចូលរួមពីសំណាក់អ្នកជំនួញរាប់រយនាក់មកពីគ្រប់បណ្ដារប្រទេសផ្សេងៗ។

ចាត់ទុកថាជាភាពជោគជ័យថ្មីមួយទៀតបន្ទាប់ពីឈានជើងប្រឡូកក្នុងវិស័យអនឡាញ រហូតក្លាយជាម្ចាស់ប្រេន Jensssy នាំចូលផលិតផលគ្រឿងសម្អាងពិសេសគឺសាប៊ូថែរក្សាសក់មកពីកូរ៉េ។

កញ្ញា កែវ ម៉ានិច្ច ក៏ត្រូវបានគេកត់សម្គាល់ថាក្រៅពីក្លាយជាម្ចាស់ប្រេនដ៏ល្បីដែលមានទីផ្សានៅក្នុងប្រទេសកម្ពុជាផ្ទាល់ តែកញ្ញាក៏មានដុងខាងផ្នែកសិល្បៈ ដោយគេឃើញម្ចាស់ប្រេនរូបនេះចេញថតរឿងផ្ទាល់ខ្លួន និង មានក្រុមថតភាពយន្តខ្លួនឯង ហើយក៏កំពុងត្រៀមក្រុងពាលីរឿងថ្មីបន្ទាប់ទៀតនាចុងខែសីហានេះ។

មិនតែប៉ុណ្នោះកញ្ញាក៏មមាញឹកក្នុងការធ្វើសកម្មភាពមនុស្សធម៌មិនតិចដងនោះដែរជាមួយនឹងតំណាងៗដែលជាហេតុធ្វើធ្វើឱ្យពានដែលកញ្ញាទទួលបាននេះគឺពិតជាសាកសមជា CEO Award Good Women of the year ទាំងវ័យក្មេងពិតមែន។