Missgrand Cambodia បន្តបេសកកម្ម Promote ទឹកដី ប្រាសាទព្រះវិហារ

0

កាលពីពេលថ្មីៗនេះរូបភាពជាច្រើនសន្លឹករបស់កញ្ញា ប៊ី សុធារី Missgrand Cambodia 2024 ក្នុងឈុតសម្លៀកបំពាក់បុរាណ នៅឯប្រាសាទ ព្រះវិហារ បានបង្ហោះនៅលើហ្វេកប៊ុកផេកផ្លូវការណ៍ ទទួលបានការ Like & Share យ៉ាងច្រើនសន្ធឹកសន្ធាប់ ពាសពេញបណ្ដាញសង្គម។

នេះគឺជាបេសកកម្មថ្មីមួយទៀតដែលអ្នកស្រី អ៉ឹម សុគន្ធា បានដឹកនាំម្ចាស់មកុដឆ្នាំ2024 ទៅថត promote នៅក្នុងតំបន់សំខាន់ៗប្រចាំប្រទេសកម្ពុជាឱ្យអ្នកគាំទ្រទាំងជាតិ និង អន្តរជាតិបានឃើញ ក្នុងឱកាសកម្ពុជាកំពុងក្លាយជាម្ចាស់ផ្ទះនៃកម្មវិធី Missgrand International នៅក្នុងឆ្នាំនេះក្រោមការរៀបចំរបស់អ្នកស្រី និង ភាគីខាងប្រទេសថៃ។

កាលពីពេលថ្មីៗកន្លងទៅនេះផងដែរ អ្នកស្រីក៏បានរៀបចំឱ្យ ប៊ី សុធារី ទៅថត Promote នៅឯខេត្តសៀមរាប ពោលគឺប្រាសាទអង្ញរវត្តផ្ទាល់តែម្ដង ដោយអទួលបានការសរសើរ និង គាំទ្រយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ។

ហើយលើកនេះអ្នកស្រីក៏បានរៀបចំ promote នៅទីតាំងប្រាសាទព្រះវិហារ ដែលកំពុងតែត្រូវបានអ្នកគាំទ្រកាន់តែពេញចិត្តជាមួយនឹងសម្រស់របស់ ប៊ី សុធារី ព្រមទាំងប្លង់ថតនីមួយៗសុទ្ធសឹងតែទាក់ទាញ និង គួរឱ្យចាប់អារម្មណ៍ផងដែរ។

អ្នកស្រីក៏បានបង្ហាញនូវក្ដីរំភើបក្នុងការទៅដល់ទឹកដីនៃប្រាសាទព្រះវិហារជាលើកទី1 ភ្ជាប់ជាមួយសំណេរចេញពីចិត្តប្រៀបប្រាសាទព្រះវិហារទៅនឹងឋានសួគ៌ ក្រោយបានឃើញផ្ទាំងសិលាក្បូក្បាច់លម្អរនៃជញ្ចាំប្រាសាទដែលជាកេរ្តិ៍មរតកវប្បធម៌បន្សល់ពីដូនតាខ្មែរ។