HONOR X6b ប្អូនពៅអេក្រង់តាន់ ចូលមកក្នុងទីផ្សារជាមួយតម្លៃធូរមិនធ្លាប់មានពីមុនមក

0


កាលពីថ្ងៃ សោរ៍ ខែ សីហា ឆ្នាំ 2024 នេះ ក្រុមហ៊ុន HONOR ប្រចាំប្រទេសកម្ពុជាបានប្រារព្ធនូវកម្មវិធីសម្ភោធ ដាក់កក់នូវម៉ូដែល HONOR X6b ជាផ្លូវការ នៅឯ ទីតាំងផ្សារទំនើប សូរិយា ដោយមានការចូលរួមយ់ាងច្រើនកុះករពី សំណាក់ តារា Influencer តារា តិកតុក Photographer និង អ្នកសារពត៍មាន ដើម្បីស្វាគមន៍ និង អបអរសាទរ ដល់ម៉ូដែលថ្មី ដែលមានសមត្ថភាព មិនគួរអោយជឿជាមួយហ្នឹងតម្លៃ និង គុណភាពអេក្រង់តាន់ដូចទៅហ្នឹង បងរបស់ខ្លួន HONOR X9b តាន់គ្រប់ជ្រុង និង HONOR X8b អេក្រង់រឹង។
 
លើកទីមួយក្នុងកម្រិតតម្លៃ 119$នេះ មានតែ HONOR X6b តែមួយគត់ដែលមាននូវអេក្រង់តាន់ ដែលទទួលស្គាល់ពី SGS Five-star overall drop resistance certification ពីប្រទេស ស្វីស ឱ្យមានភាពធន់មាំក្នុងការការពារពីការធ្លាក់ ដែលមានការចូលរួមសាកល្បងពីសំណាក់ តារា Influencer តារា តិកតុក ជាច្រើនរូបផងដែរ។

ទំហំអេក្រង់ 6.56inchs និងមានកម្រិតបង្ហាញ 720 x 1612 pixels ជាមួយនឹងល្បឿនអេក្រង់90hz ចូលកម្មវិធីលឿន  កម្រិតពន្លឺ 780nits ទោះបីអ្នកប្រើក្រោមពន្លឺថ្ងៃក៏នៅតែអាចមើលឃើញច្បាស់ ងាយស្រួលមើល ហើយក៏មានប្រព័ន្ធការពារភ្នែក Dynamic Dimming មកជាមួយទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ HONOR X6b ក៏បានបន្ថែមនូវកម្លាំង រ៉េមធំ 12GB (6GB+6GB) និង អង្គផ្ទុកទិន្នន័យ 128GB ដែលបំពាក់ឈីប MediaTek Helio G85 ទទួលបានពិន្ទុដល់ទៅ 20មុឺន ពី Antutu ដែលGamer ទាំងឡាយចង់បានយកទៅលេង Game បានយ៉ាងរលូន ដូចជា Mobile Legend , Pub G, HONOR of King ជាដើម។
 
ភ្ជាប់មកនូវកម្លាំងសាកល្បឿនលឿន35W HONOR SuperCharge
ដែលនេះជាទូរស័ព្ទដំបូងគេតម្លៃ 119$ អាចដាក់កម្លាំងសាកបានធំបែបនេះ។ បន្ថែមពីនោះ វាមាន Super Charge Boost Mode អាចបន្ថែមល្បឿន 10% បន្ថែមប្រសិនបើយើងត្រូវការបន្ថែម។ HONOR X6b មានទំហំថ្ម 5200mAh លេង Facebook, TIK TOK , YouTube, និងរឿងភាគ បានម៉ាអែម។ សាកម្តងប្រើបានដល់ 2ថ្ងៃកន្លះ ពិសេសមាន Function Ultra Saving Mode សល់ថ្ម 10% អាចប្រើខលចេញចូលបាន 19ម៉ោង។
 
HONOR X6b មានកាម៉េរ៉ាគោលទំហំ 50MP (f/1.8) និង +2MP Depth Camera(f/2.4) នឹងអាចហ្សូមឌីជីថលបាន 10X Digital zoom អាចថតវីដេអូក្នុងកម្រិត 1080P@30fps និងមានបន្ថែមflashជំនួយ។
កាមេរ៉ាខាងមុខ HONOR X6B គេដាក់លេនទំហំ 5 MP Camera (f/2.2 aperture) អាចថតបែប Portrait បានថែមទៀតផង!
 
ក្រលេកមកកាន់ការឌីហ្សាញ Honor X6b មានរាងជ្រុង ដែលនៅក្នុងកញ្ចប់ឡេនខាងក្រោយ មានឡេន២ គ្រាប់ កាមេរ៉ាគោលមានទំហំធំ 50MP. នៅផ្នែកខាងស្ដាំមានប៊ូតុង ស្កេនក្រយ៉ៅដៃ និងប៊ូតុងដំឡើងនិងបន្ថយសំឡេង ចំណែកខាងក្រោមមាន speaker មួយគ្រាប់ និងរន្ធ USB-Type C មួយ កាន់តែពិសេសក្រុមហ៊ុនក៏បានដាក់នូវរន្ធដោតកាសមកជាមួយផងដែរចូល ផ្នែកខាងឆ្វេងមានកន្លែងដាក់Sim អាចដាក់Simបានពីរ ប្រភេទ 4G LTE។ X6b មានទម្ងន់ស្រាលងាយស្រួលដាក់តាមខ្លួន ត្រឹមតែ192gតែប៉ុណ្ណោះ ។

និយាយពីមុខងារសុវត្ថិភាពHONOR X6b វាមានប្រព័ន្ធការពារភ្លោះ ស្គេនក្រយ៉ៅដៃអាចដោះសោរ សម្គាល់ក្រយ៉ៅដៃបានលឿន និងមួយទៀតវាមុខងារ ដោះសោរតាមមុខ វាក៏សម្គាល់មុខបានលឿនដូចគ្នា។ ពិសេសបន្ថែមទៀត HONOR X6b បានបញ្ចូលនូវមុខងារ Magic Capsules សម្រាប់បង្ហាញនូវកម្មវិធីពេលលាក់អេក្រង់ និង always on display អាចអោយយើងឃើញនូវសារដំណឹងមកគ្រប់ពេល មកក្នុងនេះមកស្រាប់ដែល Function បែបនេះយើងមិនដែលឃើញមាននៅលើទូរស៍ព្ទតម្លៃថវិការបែបនេះពីមុនមកឡើយ។

ជាមួយទឹកលុយត្រឹមតែ 119$ លោកអ្នកទទួលបានមកវិញនោះគឺ អេក្រង់រឹងមាំធន់នឹងការធ្លាក់ រ៉េមធំ12GB(6GB+6GB) ទំហំផ្ទុកកម្រិត128GB, ឆ្នាំងសាកល្បឿនលឿន 35W ទំហំថ្ម5200mAh សាកម្តងប្រើបាន 2ថ្ងៃកន្លះ,កាមេរ៉ាទំហំ 50MP អាចថតរូបថតវីដេអូច្បាស់ក្នុងកម្រិតច្បាស់ មានមុខងារ Magic Capsules សម្រាប់បង្ហាញនូវកម្មវិធីពេលលាក់អេក្រង់ដូចទូរស័ព្ទមានតម្លៃពាន់ដុល្លារ ។ ប្រញ៉ាប់កក់អោយបានមុនគេដើម្បីទទួលបាននូវ ការដូរពិសេសពេល Pre Order ដែលចាប់ផ្តើមពីថ្ងៃ ទី 11 សីហា រហូតដល់ ថ្ងៃ 17 សីហា 2024។