ភឹម ស្រីនោ កាន់តែបង្ហាញភាពលេចធ្លោក្រោយផ្ទេរមកុដ

0

សង្កេតឃើញថា មួយរយៈចុងក្រោយនេះបវរកញ្ញា Missgrand Cambodia 2023 កញ្ញា ភឹម ស្រីនោ កាន់តែមានភាពស្រស់ស្អាត ព្រមទាំងតែងតែបង្ហាញភាពលេចធ្លោរបស់ខ្លួនតាមរយៈការបង្ហោះនូវរូបភាពថ្មីៗរបស់ខ្លួន ជាមួយនឹងស្ទាយប្លែកៗ អមជាមួយនឹងទេសភាពមួយចំនួននៅតាមតំបន់ផ្សេងៗនៃប្រទេសកម្ពុជា។

ថ្វីបើការផ្ទេរមកុដទើបតែកើតឡើងក្នុងរយៈពេលថ្មីៗនេះ ដោយកម្មវិធីប្រកួតសម្រស់ Missgrand Cambodia បានរកឃើញនូវម្ចាស់មកុកនារដូវកាលឆ្នាំ 2024 គឺកញ្ញា ប៊ី សុធារី តែកេរ្តិ៍ឈ្មោះ និង ភាពល្បីល្បាញរបស់កញ្ញា ភឹម ស្រីនោ ហាក់នៅតែមិនស្ងាត់ ថែមទាំងកាន់តែមានភាពលេចធ្លោ ទាក់ទាញពីមួយថ្ងៃទៅមួយថ្ងៃ។

ទាំងនេះគឺជាសកម្មភាពមួយដែលធ្វើឱ្យមហាជននៅតែចងចាំនាង និង កាន់តែចាប់អារម្មណ៍ចំពោះនាង ថែមទាំងក្រៅពីផ្ដិតយករូបភាពស្អាតៗរបស់ខ្លួន ភឹម ស្រីនោ ក៏បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកទៅកាន់មហាជនទាំងក្នុង និង ក្រៅស្រុកតាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់បវរកញ្ញារូបនេះ។