រឿន ណាត និង គូស្នេហ៍ បង្ហាញភាពស្និទស្នាលបើកចំហរក្នុងថ្ងៃសម្ភោធរឿង « អ្នកម្ដាយ Zombie » របស់ផលិតកម្ម Sastra

0


កាលពីល្ងាចថ្ងៃទី 07 ខែសីហា ឆ្នាំ2024ថ្មីៗនេះផលិតកម្ម Sastra Film បានប្រារព្ធធ្វើពិធី សម្ភោធភាពយន្តខ្នាតធំពាក់កណ្ដាលឆ្នាំ រឿង « អ្នកម្ដាយ Zombie » ដែលជាប្រភេទរឿង រន្ធត់មានការវាយប្រហារស្រស់ៗពីសំណាក់បីសាច Zombie លើកដំបូងបំផុតនៅប្រទេសកម្ពុជា។

ភាពយន្តខ្នាតធំមួយនេះផងដែរក៏មានការចូលរួមសម្ដែងពីសំណាក់គូស្នេហ៍ថ្មីថ្មោងគឺអតីត Miss Universe Cambodia ឆ្នាំ 2018 កញ្ញា រឿន ណាត និង កម្លោះសង្ហារ លាវ វេងហួរ Mister Friendship International 2023 ដែលជាសាច់រឿងរើកដំបូងដែលអ្នកទាំងពីរបានសម្ដែងជាមួយគ្នា។

នៅក្នុងថ្ងៃពិសេសនេះផងដែរគូរស្នេហ៍មួយគូនេះក៏បានបង្ហាញភាពស្និទស្នាលដោយបណនដើរគ្នានៅលើកម្រាលព្រំក្រហម ហើយក៏បានបើកចំហរពីទំនាក់ទំនងរវផងគ្នា និង គ្នា ដោយមិនលាក់លៀមនេះបើយោងតាមកិច្ចសម្ភាសន៍ដែលផ្ទះតារាបានជជីកសួរ។ ជាងនេះទៅទៀតនៅក្នុងថ្ងៃសម្ភោធភាពយន្ត « អ្នកម្ដាយ Zombie » កីមានការចូលរួមពីសំណាក់វត្តមានតារាកិត្តិយសល្បីៗ ព្រមទាំងតែងខ្លួនបែប Zombie Fashion រៀងៗខ្លួនដើរលើកម្រាលព្រំយ៉ាងច្រើនកុះករប្លែកភ្នែកគួរឱ្យចាប់អារម្មណ៍។

ភាពយន្តដែលផលិតកម្មសាស្ត្រាហ្វៀម បានផលិតនាពាក់កណ្ដាលឆ្នាំនេះពោលគឺមានភាពប្លែកជាភាពយន្តភ័យរន្ធត់រាល់ៗដងដែលផលិតកម្មបានសរសេរជាសាច់រឿងរន្ធត់បែបខ្មែរ-បុរាណ តែចំពោះរឿង « អ្នកម្ដាយ ហ្សូមប៊ី » នេះ ផលិតកម្មសាស្ត្រាបានសម្រាំងយកជាសាច់រឿងរន្ធត់លក្ខណៈបីសាច Zombie ដែលមហាជនស្គាល់ថាជារឿងរន្ធត់បែបបរទេស តែក៏មិនបានយកលំនាំទៅតាមរឿងណាមួយនៃភាពយន្តរបស់ប្រទេសដ៏ទៃនោះឡើយ។

មិនតែប៉ុណ្នោះសាច់រឿងទាំងមូលក៏បានបង្ហាញនូវការអប់រំដ៏ធំធេងមួយបង្ហាញអំពីទឹកចិត្តអ្នកជាម្ដាយចំពោះកូនៗ និង គ្រួសារ ដោយក្រៅពីភាពរន្ធត់ ក៏មានផ្នែកមួយនៃរឿងអាចធ្វើឱ្យអ្នកមើលស្រក់ទឹកភ្នែករំជួលចិត្ត ដែលអ្នកស្នេហាវិស័យភាពយន្តខ្មែរមិនគួរមើលរំលងនោះឡើយ។

គួរបញ្ជាក់ផងដែរថាភាពយន្ត « អ្នកម្ដាយ Zombie » នឹងធ្វើការដាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី 15 ខែ សីហា ឆ្នាំ 2024 ឆាប់ៗខាងមុខនេះ។