អបអរសាទរ បេក្ខភាពផ្លូវការទាំង22រូបរបស់កម្មវិធីប្រកួត Miss Cambodia ទទួលបានប្រាក់ឧបត្ថមម្នាក់ 200$ ពីលោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ

0

កម្មវិអីប្រកួត Miss Cambodia កំពុងតែរៀបនឹងដំណើរការនៅក្នុងការប្រកួតនៅពេលឆាប់ៗខាងមុខនេះបន្ទាប់ពីរកបានបេក្ខភាពផ្លូវការជើងខ្លាំងទាំងសម្រស់ព្រមទាំងសមត្ថភាពបានចំនួន 22រូប។

នៅក្នុងដំណើរការប្រកួតនេះផងដែរគេឃើមលោក ចិន សំណាង ដែលជាម្ចាស់ហាងពេជ្រ CSNJ Somnang Jewelry ក៏ជាម្ចាស់ sponsore ធំនៅក្នុងកម្មវិធីដូចសព្វដង ដោយសហការជាមួយនឹងក្រុមហ៊ុន CIM ក្នុងគោលបំណងលើកស្ទួយនូវវិស័យបវរកញ្ញានៅក្នុងប្រទេសកម្ពុជា។

អ្វីដែលកឆន់តែពិសេសជានេះទៅទៀតដោយមើលឃើញពីផលវិបាករបស់បេក្ខភាពនីមួយៗលោក ចិន សំណាង ក៏បានបរិច្ចាគថវិការផ្ទាល់ខ្លួនជួយដល់បេក្ខភាពទាំង 22រូបក្នុងម្នាក់គឺទទួលបាន 200$ ដើម្បីជួយសម្រួលការខ្វះខាត និង ចំណាយទៅលើសម្ភារៈ ឬការធ្វើដំណើរទៅមករបស់បេក្ខភាពក្នុងកំឡុងពេលប្រកួត។

នេះគឺជាទឹកចិត្តមួយដ៏ប្រពៃរបស់ម្ចាស់ហាងពេជ្រ CSNJ បង្ហាញឱ្យឃើញពីការយកចិត្តទុក្ខដាក់ ខ្វាយខ្វល់ចំពោះបេក្ខភាព តែយ៉ាងណា នេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្នោះដែលលោក ចិន សំណាង ព្យាយាមដើម្បីធ្វើយ៉ាងណាឱ្យបេក្ខភាពគ្រប់រូបមានភាពកក់ក្ដៅក្នុងការឈានជើងចូលប្រកួត ក៏ដូចជាការលើកទឹកចិត្តចំពោះបេក្ខនារីទាំងអស់ដែលស្រឡាញ់វិស័យនេះឱ្យមានកម្លាំងចិត្ត ខណៈក្រោយចប់ការប្រកួតលោកក៏បានត្រៀមរៀបចំកញ្ចប់ថវិការផ្សេងទៀតដើម្បីជម្រុញឱ្យម្ចាស់ជ័យលាភីឈានជើងទៅកាន់ឆាកអន្តរជាតិដោយមានភាពជឿជាក់។