សមាជិក សសយក ផែនគ្រួសាតារាកម្ពុជា ចូលរួមសកម្មភាពអបអរគម្រោងបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ

0

កាលពីរសៀលថ្ងៃទី 03 ខែ សីហា ឆ្នាំ 2024 លោកស្រី សួ ស្រីមុី ប្រធានកណ្ដាលផែនជ័យឧត្តម ចំណុះឲ្យសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និង ជា ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃ ស ស យ ក រាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកបានរួបរួមគ្នាប្រារព្ធធ្វើពិធីអបអរសារទចំពោះគម្រោងបើកការសាងសង់ ព្រែកជីកហ្វូណនតេជោក្នុងគោលបំណងជួយផ្សព្វផ្សាយ និង គាំទ្រពេញទំហឹងចំពោះផែនការរបស់ថ្នាក់ដឹកនាំ សម្ដេចតេជោហ៊ុនសែន មុនថ្ងៃបើកសម្ភោធគម្រោងជាផ្លូវការនៅថ្ងៃទី 05 សីហា ខាងមុខនេះ។

ក្នុងនោះផងដែរ លោក ផាត់ តារារដ្ឋ សមាជិកអចិន្ត្រៃយ៍កណ្ដាលផែន និង ជាប្រធានផែន គ្រួសារតារា ក៏បានដឹកនាំសមាជិកក្នុងផែនគ្រួសារតារាកម្ពុជាដែលជាសិល្បករ សិល្បការិនីប្រមាណជិត100នាក់ ដែលជាសមាជិកសមាជិកានៅក្នុងកណ្ដាលផែនជ័យឧត្តម ទៅចូលរួមអបអរ ក្នុងចំណោមផែនចំណុះទាំង ១៣ ផែន ចូលរួមអបអរពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោក្រោមអធិបតីភាពលោក ឯ សុភាស់ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និង ជា ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃ ស ស យ ក រាជធានីភ្នំពេញ យ៉ាងច្រើនកុះករ។