ជំនួបហ្វេនៗលើកដំបូងរបស់ Top11 Missgrand Cambodia 2024 ដ៏កក្រើកជាមួយនឹងកាដូ1000រង្វាន់ពីក្រុមហ៊ុន HK7

0

កាលពីរសៀលថ្ងៃទី 02 សីហា ឆ្នាំ 2024 មុននេះស្ថាប័ន Missgrand Cambodia បានរៀបចំកម្មវិធី The 1st Meet & Greet ជាមួយនឹងហ្វេនៗ ដ៏កក្រើកនៅឯផ្សាទំនើប ជីពម៉ុងមេហ្គាមល។

នៅក្នុងថ្ងៃពិសេសនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ Missgrand Cambodia អ្នកស្រី អ៉ឹម សុគន្ធា និង ស្វាមី ព្រមទាំបានពាំនាំនូវកាដូពីក្រុមហ៊ុន HK7 ចំនួន 1000រង្វាន់ចែកជូនដល់អ្នកដែលបានទៅទស្សនាផ្ទាល់ផងដែរ។

នារាត្រីដ៏អស្ចារ្យនេះផងដែរក្រៅពីការផ្ដល់បទសម្ភាសន៍អំពីចំណាប់អារម្មណ៍ Top11 ក៏មានការរាំច្រៀងលេងកំសាន្តជាមួយហ្វេនៗ ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ជាមួយស្នាមញញឹម ហើយអ្នកចូលរួមក៏មានឱកាសឈ្នះនូវរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនគ្រឿងសម្អាងម៉ាកល្បី HK7ថែមទៀតផង។