អ្នកស្រី អ៉ឹម សុគន្ធា សម្រេចជ្រើសយកខេត្តសៀមរាប ក្នុងដំណើរទស្សនកិច្ចរបស់បវរកញ្ញាទាំង72 ប្រទេសនៃការប្រកួត Missgrand International 2024 ដើម្បីលើកស្ទួយតំបន់ទេសចរណ៍ក្នុងប្រទេស

0


បន្ទាប់ពីប្រទេសកម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះទី2នៃកម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោក « 𝐌𝐢𝐬𝐬 𝐆𝐫𝐚𝐧𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝟐𝟎𝟐𝟒 » អ្នកស្រី អ៉ឹម សុគន្ធា បានប្រកាសនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា នឹងត្រូវជ្រើសរើស ខេត្តសៀមរាប ជាទីតាំងចម្បងមួយដែលអ្នកស្រីត្រៀមដឹកនាំក្រុមបេក្ខភាពស្រីស្អាត MGI ទាំង 72 ប្រទេសទៅទស្សនកិច្ច និង ស្វាគមន៍បវរកញ្ញាបណ្តាលប្រទេសជុំវិញពិភពលោកទាំងអស់ដើម្បីឲ្យយល់ដឹងនិងស្វែងយល់ពីប្រពៃណី វប្បធម៍ អរិយធម៍ ទំនៀមទម្លាប់របស់ប្រទេសកម្ពុជា។

នេះគឺជាចក្ខុវិស័យដ៏ប្រពៃមួយក្នុងការនាំយកប្រាសាទអង្គរវត្តរបស់កម្ពុជា ឱ្យអន្តរជាតិបានស្គាល់កាន់តែទូលំទូលាយ ក្នុងនាមជាតំណាងប្រទេស និង ជាម្ចាស់ផ្ទះរបស់ Missgrand Cambodia ។

𝐖𝐞𝐥𝐜𝐨𝐦𝐞 𝐭𝐨 𝐂𝐀𝐌𝐁𝐎𝐃𝐈𝐀 !! 𝐓𝐡𝐞 𝐊𝐢𝐧𝐠𝐝𝐨𝐦 𝐨𝐟 𝐖𝐨𝐧𝐝𝐞𝐫.