ម្ចាស់មកុដ Miss Global 2023 នឹងបង្ហាញវត្តមាននៅកម្ពុជាសាជាថ្មីក្នុងថ្ងៃ Opening ceremony of Miss Global Cambodia នារាត្រី ថ្ងៃទី 1 សីហា នេះ

0


នៅថ្ងៃទី 01 ខែ សីហា ឆ្នាំ 2024 នេះ កម្មវិធីប្រកួតប្រជែងសម្រស់លំដាប់អន្តរជាតិ Miss Global Cambodia 2024 នឹងប្រារព្ធពិធីបំពាក់ឈៀងដល់បេក្ខភាពដែលត្រូវបានជម្រុះជាផ្លូវការរួចរាល់នៅសល់ត្រឹមតែ 35 រូប ជាមួយនឹងវត្តមាន កញ្ញា Ashley Melendez ម្ចាស់មកុដ Miss Global 2023 ក៏នឹងបង្ហាញវត្តមានកិត្តិយសនៅក្នុងថ្ងៃនេះផងដែរ។

កម្មវិធីប្រកួត Miss Global Cambodia 2024 នឹងបើកការប្រកួតជាផ្លូវការបន្ទាប់ពីថ្ងៃបំពាក់ឈៀងជូនដល់បេក្ខនារីទាំង 35រូបរួចរាល់ ដោយកាលវិភាគនៃបេសកកម្មនៃការប្រកួតគឺរហូតទៅដល់ពេញមួយខែ ដែលតម្រូវឱ្យបេក្ខភាពនីមួយៗត្រូវតែត្រៀមខ្លួនឱ្យរួចជាស្រេចដើម្បីទទួលបាននូវលទ្ធផលល្អ។

គួរបញ្ជាក់ផងដែរថា កម្មវិធី Miss Global Cambodia 2024 នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 01 ខែ សីហា ឆ្នាំ 2024 នេះនៅឯ Studio ស្ថានីយទូរទស្សន័បាយ័នស្ទឹងមានជ័យ ហើយក៏មានការ Live ផ្ទាល់ផងដែរនៅលើផេកផ្លូវការរបស់ Bayon TV ចាប់ពីម៉ោង 7 យប់តទៅ។