អ្នកស្រី អ៉ឹម សុគន្ធា កាន់តែធ្វើឱ្យអន្តរជាតិស្គាល់ពីកម្ពុជា ក្រោយទិញបានសិទ្ធជាម្ចាស់ផ្ទះទី2នៅក្នុងកម្មវិធី Missgrand International 2024

0

យោងតាមការប្រកាសរបស់ផេកផ្លូវការ Miss Grand International បានបញ្ជាក់យ៉ាងច្បាស់កាលពីប៉ុន្មានម៉ោងថ្មីៗនេះថា កម្មវិធីប្រកួត Miss Grand International2024 នឹងត្រូវធ្វើឡើងរួមគ្នាពីរប្រទេស គឺ នៅប្រទេស កម្ពុជា និង ប្រទេសថៃ ដែលជាម្ចាស់ផ្ទះ សម្រាប់ឆ្នាំ 2024 នេះ។

ចាត់ទុកថានេះគឺជាលើកទី1នៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលអាចទាញយកការទុកចិត្តពីសំណាក់អ្នកគ្រប់គ្រងអន្តរជាតិឱ្យក្លាយជាម្ចាស់ផ្ទះដំបូងនៃ កម្មវិធី Missgrand International និង កាន់តែភ្ញាក់ផ្អើលនៅពេលដែលស្ត្រីមួយរូប គឺអ្នកស្រី អ៉ឹម សុគន្ធា ដែលជាកូនខ្មែរ អាចមានលទ្ធភាពក្នុងការពាំនាំនូវកិត្តិយសយមុខមាត់ជាតិឱ្យបរទេសជាច្រើនកាន់តែស្គាល់កម្ពុជាតាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យដែលមានរហូតដល់ទៅ 72ប្រទេសអញ្ជើញចូលរួម។

ហើយក៏ជាឱកាសមួយដែលអាចធ្វើឱ្យបវរកញ្ញាខ្មែរយើងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់អ្នកគាំទ្រទាំងជាតិ និង អន្តរជាតិ ក៏សង្ឃឹមថាអាចចូលបាន Top កំពូលណាមួយនៅក្នុងកម្មវិធីឆ្នាំនេះថែមទៀតផងយោងតាមសមត្ថភាព និង សម្រស់។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតបវកញ្ញាឯកដ៏អស្ចារ្យ Missgrand International 2024 នឹងប្រារព្ធធ្វើឡើងនៅក្នុងកំឡុងខែ តុលា ខាងមុខនេះ ដែលចូលរួមជាម្ចាស់ផ្ទះរហូតដល់ទៅ 2ប្រទេស ហើយកម្ពុជារបស់យើងនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការបហរកួតក្នុងវគ្គ Preliminary ចំណែកឯវគ្គប្រកួត Final នឹងធ្វើឡើងនៅឯប្រទេសថៃ ក្រោយការប្រកួតមិនអាចធ្វើឡើងបាននៅក្នុង ប្រទេស Myanmar។

ក្រោយការប្រកាសជាផ្លូវការណ៍នៅលើផេក គេក៏ឃើញអ្នកស្រី អ៉ឹម សុគន្ធា ជា National Director Missgrand Cambodia បានបង្ហោះសារបង្ហាញពីក្ដីរំភើប លាយឡំនឹងអារម្មណ៍ក្តុកក្ដួលថា៖