រៀបការមិនបានប៉ុន្មានផង Jimmy និង ស្វាមី ដឹកដៃគ្នាទៅជួបលោកឧកញ៉ា ព្រាប សុវត្ថិ និង ភរិយា​ភ្លាមៗ

0

ពិតណាស់អ្នកនាង ជីមមី ម៉េង និង គូស្នេហ៍ទើបតែរៀបអាពាហ៏ពិពាហ៏ថ្មីៗនេះមានការភ្ញាក់ផ្អើជាខ្លាំងទាំងក្នុងរង្វង់សិល្បះ ក៏ដូចជាមហាជនក្រោយគូស្នេហ៍ស្អិតរមួត អ្នកនាង ជីមមី និង ស្វាមី បានបញ្ចប់ភាពនឡលីវរៀងៗខ្លួន មកចាប់ដៃគ្នាជាប្ដីប្រពន្ធបើកមុខក្រោយការរៀបអាពាហ៏ពិពាហ៍តាមប្រពៃណីខ្មែរដែលពោរពេញទៅដោយសេចក្ដីសុខបែបស្ងាត់ៗ។

កាលពីថ្មីៗនេះ អ្នកនាងបានបញ្ចេញវីឌីអូជាមួយនឹងកំពូលតារាចម្រៀងចាស់វស្សាលោកឧកញ្ញា ព្រាប សុវត្ថិ និង ភរិយា ដល់គេហដ្ឋានលោកឧកញ៉ា ផ្ទាល់តែម្ដង ដើម្បីពិសារអាហារជុំគ្នាបង្កើនទំនាក់ទំនងយ៉ាងកក់ក្ដៅ និង បង្ហាញភាពស្អិតរមួត ថែមទាំងទទួលបាននូវពាក្យជូនពរពីលោកឧកញ៉ា ព្រាបសុវត្ថិ និង ភរិយា យ៉ាងមានសេចក្ដីសុខ។