ឌី បញ្ញាវិមាលា លេចធ្លោជាតួអង្គព្រាយ នៅក្នុងភាពយន្ត « ព្រាយតោងធ្មឹម » របស់ផលិតកម្ម Sastra Film

0


កាលពីថ្ងៃទី 23 ខែ កក្កដា ឆ្នាំ2024 មុននេះ ផលិតកម្ម អភិហ្វៀម ដែជាបុត្រសម្ព័ន្ធរបស់ Sastra Film បានសម្ភោធភាពយន្តថ្មីរឿង « ព្រាយតោងធ្នឹម » ដែលជាភាពយន្តភ័យរន្ធត់បែបអបិយជំនឿមួយដែលជាផ្នត់គំនិត និង ជាទំនៀមទម្លាប់របស់ជនជាតិខ្មែរយើងតមកដល់បច្ចុប្បន្ន។

អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺនៅក្នុងភាពយន្តថ្មីនេះក៏មានវត្តមានស្រីស្អាត ឌី បញ្ញាវិមាលា ដែលទើបតែបានគ្រងតំណែងជា 2nd Runner Up Missgrand Cambodia 2024 កាលពីពេលថ្មីៗកន្លងទៅនេះ សម្ដែងជាតួអង្គព្រាយ បានធ្វើឱ្យអ្នកទស្សនា និង ហ្វេនៗរបស់កញ្ញា មានការហួសចិត្តជាខ្លាំង។

នៅក្នុងថ្ងៃ Pre-Screening រឿង « ព្រាយតោងធ្នឹម » នេះផងដែរ គេឃើញមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាល្បីៗព្រមទាំងអ្នកជំនួញអនឡាញជាច្រើនបានមកចូលរួមគាំទ្រ។ ពិសេសជាងនេះទៅទៀតក៏មានវត្តមានកំពូល Top5 និង ម្ចាស់មកុដកញ្ញាឯកដ៏អស្ចារ្យឆ្នាំ 2024 យើងបានមកចូលរួម អមអរ និង លើកទឹកចិត្តដល់កញ្ញា វិមាលា នៅក្នុងស្នាដៃថ្មី ក្រោយទទួលតំណែងក្ដៅៗលើឆាកប្រកួតាម្រស់។

កញ្ញា វិមាលា ថា នេះគឺជាបទពិសោធន៍ថ្មីមួយដែលខ្លួនទទួលបានពីការថតភាពយន្តមួយនេះ ខុសអំពីការដើរម៉ូដ តែងខ្លួនស្អាតៗបែបហ្វេសសិន កញ្ញាក៏បានយល់ច្បាស់ពីផលលំបាកនៃការសម្ដែង និង ទទួលបានមេរៀនថ្មីៗជាច្រើនចំពោះស្នាដៃលើកដំបូងរបស់ខ្លួន ពិសេសគឺការតុបតែងខ្លួនជាតួអង្គខ្មោចព្រាយ ដែលខ្លួនកញ្ញាផ្ទាល់ក៏មិននឹកស្មានថាខ្លួនឯងអាចធ្វើបាន និង មិននឹកស្មានថាខ្លួនមិនអាចបង្ហាញភាពស្រស់ស្អាតរបស់ខ្លួននៅក្នុងភាពយន្តមួយនេះតាំងពីដើមរហូតដល់ចប់ នៅក្នុងរឿងខ្នាតធំដំបូងបែបនេះ ។

មិនតែប៉ុណ្នោះកញ្ញាក៏បានអរគុណទៅដល់ក្រុមការងាររបស់ផលិតកម្ម អភិហ្វៀម ដែលតែងតែយកចិត្តទុកដាក់ចំពោះខ្លួន ក្នុងកំឡុងពេលថត រហូតដល់បញ្ចប់ការថតដោយជោគជ័យ។ កញ្ញាថា មិនថាសម្ដែងជាតួអង្គអ្វីនោះទេ ក៏កញ្ញាពេញចិត្តនៅក្នុងការបញ្ចេញសមត្ថភាព និង ទទួលយកនូវបទពិសោធន៍ថ្មីជានិច្ច ហើយកញ្ញាសង្ឃឹមថា ស្នាដៃលើកដំបូងរបស់ខ្លួន នឹងជ្រាបទៅដល់បងៗផលិតករផ្សេងៗដើម្បីឱ្យខ្លួនបានជ្រៀតចូលទៅក្នុងវិស័យសម្ដែងឱ្យបានកាន់តែប្រសើរជាងមុន។

ហើយកញ្ញាសង្ឃឹមថាអ្នកគាំទ្ររបស់ខ្លួននឹងទិញសំបុត្រទស្សនាឱ្យបានច្រើនកុះករសម្រាប់រឿង « ព្រាយតោងធ្នឹម » ដែលជារឿងទីមួយរបស់ខ្លួនដែលនឹងត្រូវចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី 25 កក្កដា នេះតទៅ។