កុម៉ារីវ័យ8ឆ្នាំរបស់សាលា ស្រណោះតន្ត្រី ដណ្ដើមបានលេខ៣ នៅអាមេរិក

0

នៅទីបំផុតកូនសិស្សទាំងអស់របស់សាលាស្រណោះតន្ត្រី ដែលបញ្ជូនទៅប្រកួតនៅអាមេរិក ដោយលោកគ្រូ សូ ស្រណោះ គឺពិតជាមានអ្នកធ្វើបាន ដោយក្នុងចំណោមកូនសិស្សដែលបញ្ជូនទៅប្រកួត នៅក្នុងកម្មវិធី Chicago international music competition and Festival 2024 ទាំងអស់ ក៏មានកុមារីម្នាក់ ដណ្ដើមបានលេខ៣ បើទោះជាការប្រកួតលំដាប់ពិភពលោកនេះ ប្រជុំដោយអ្នកជំនាញផ្នែកចម្រៀង និង តន្ត្រី ខ្លាំងៗមកពីពាសពេញពិភពលោក។

ក្មេងតូច Bernard Marissa វ័យ៨ឆ្នាំ ដែលមានឪពុកជាជនជាតិបារាំង និង ម្ដាយជាជនជាតិខ្មែរ ហើយជាសិស្សផ្នែកចម្រៀងបែបក្លាស៊ិក នៅសាលាស្រណោះតន្ត្រី គឺជាអ្នកដណ្ដើមបានចំណាត់ថ្នាក់លេខ៣ នៅក្នុងការប្រកួត ហើយអាចធ្វើអោយបរទេសកាន់តែស្គាល់ពី Cambodia នៅក្នុងវិស័យថ្មីមួយនេះ លើឆាកអន្តរជាតិ។

បើទោះដណ្ដើមបានត្រឹមលេខ៣ តែគឺជាសញ្ញាណវិជ្ជមាន ដែលសាលាស្រណោះតន្ត្រីធ្វើបាន ក្នុងពេលដែលការប្រកួត Chicago international music competition and Festival គឺជាការប្រកួតដែលកម្ពុជា ពិបាកដណ្ដើមជ័យជម្នះ និង ពិបាកសូម្បីតែឱកាសចូលទៅប្រកួត។

លោក សូ ស្រណោះ បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង នៅលើបណ្ដាញសង្គម ខណៈដែលលោកបានចាត់ទុកថា បេសកកកម្មដឹកនាំកូនខ្មែរ ចេញទៅប្រកួតនៅអាមេរិកលើកនេះ គឺបានលទ្ឋផលល្អ ព្រោះក្នុងចំណោមអ្នកដែលលោកបញ្ជូនទៅទាំងអស់ ក៏មានអ្នកលើកមុខប្រទេស ដណ្ដើមបានលេខ៣ អោយប្រទេស កាន់តែស្គាល់កម្ពុជា។