សង្ស័យ ND តែងតាំង In Leakhena តំណាងប្រទេស ជាMiss …

0

បន្ទាប់ពីបញ្ចប់បេសកកម្មក្នុងការស្វែងរកម្ចាស់មកុដឯក Missgrand Cambodia 2024 រួចមក អ្នកស្រី អ៉ឹម សុគន្ធា ដែលជា National Director ហាក់បង្ហើបនូវគម្រោងថ្មីក្នុងការតែងតាំងបវរកញ្ញាជាបន្តបន្ទាប់ឱ្យទៅប្រកួតលើឆាកអន្តរជាតិក្រោមកម្មវិធីប្រកួតប្រជែងសម្រស់ពីរផ្សេងទៀតដែលស្ថិតនៅក្នុងដៃរបស់ខ្លួនក្នុងនោះរួមមាន Miss Cosmo និង Miss Intercontinental។

ថ្មីៗនេះផងដែរអ្នកស្រីក៏បានបង្ហោះរូបរបស់កញ្ញា អ៉ិន លក្ខិណា ដែលជាលំដាប់រងទី2 នៃកម្មវិធី Missgrand Cambodia 2023 អមដោយខ្លឹមសារខ្លីថា « Congratulations my dear Leakena In
See you Miss….»។

ថ្វីបើមិនបានបញ្ជាក់ឱ្យច្បាស់ថាតំណាងឱ្យកម្មវិធីណាមួយលើឆាកអន្តរជាតិ តែអ្នកគាំទ្រកញ្ញា បានជឿជាក់យ៉ាងច្បាស់ថា លក្ខិណា នឹងតំណាងឱ្យកម្ពុជា ជាថ្មីម្ដងទៀតនៅលើឆាកអន្តរជាតិ ក្រោមការជ្រោមជ្រែងពីសំណាក់អ្នកស្រី អ៉ឹម សុគន្ធា។

យ៉ាងណានៅមិនទាន់ដឹងច្បាស់នៅឡើងថា កញ្ញា អ៉ិន លក្ខិណា ត្រូវបាន ND តែងតាំង ឬ បញ្ជូនទៅប្រកួតនៅកម្មវិធីណាមួយនៅឡើយទេ។ ប៉ុន្តែក៏ជាដំណឹង និង ជា ពន្លឺនៃក្ដីសង្ឃឹមថ្មីមួយទៀតនៅក្នុងវិស័យបវរកញ្ញា ដែល អ៉ិន លក្ខិណា តែងតែមានក្ដីស្រម៉ៃ និង បានតាំងចិត្តរះចមកហើយក្នុងការចូលប្រឡូក ដូច្នេះមានតែរង់ចាំតាមដានការប្រកាសជាផ្លូវការជាថ្មីម្ដងទៀតពីថ្នាក់ដឹកនាំតែប៉ុណ្នោះ។