រិត ស៊ីភុន ត្រៀមខ្លួនរួចជាស្រេចក្នុងដំណើរឈ្ពោះទៅកាន ភីលីពីន តំណាងឱ្យកម្ពុជាក្នុងកម្មវិធី Man Of The World 2024

0


បន្ទាប់ពីរកបានបេក្ខភាពដ៏សាកសមមួយរូបតំណាងកម្ពុជានៅក្នុងកម្មវិធី Man Of Cambodia 2024 កាលពីពេលថ្មីៗកន្លងទៅនេះរួចមក កម្លោះសង្ហារ រិត ស៊ីភុន កីកំពុងតែហាត់ពត់យ៉ាងស្វិតស្វាញ ទាំងការហាត់ប្រាណ និង រៀននូវអ្វីដែលថ្មីៗ ព្រមទាំងការឆ្លើយសំណួរ និង ត្រៀមខ្លួនរួចជាស្រេចនៅក្នុងការតំណាងឱ្យកម្ពុជាទៅកាន់ឆាកអន្តរជាតិ Man Of The World នៅឯប្រទេស ភីលីពីន។

នៅក្នុងដំណើរចាកចេញពីមាតុភូមិកាលពីថ្ងៃទី 16 ខែកក្កដា ឆ្នាំ2024នេះ លោកក៏ទទួលបានការជូនដំណើរយ៉ាងច្រើនកុះករពីសំណាក់មិត្តៗរួមអាជីព និង គ្រួសារយ៉ាងកក់ក្ដៅ។

រង់ចាំមើលថាតើបេក្ខភាពតំណាងកម្ពុជាយើងមានភាពលេចធ្លោកម្រិតណានៅក្នុងកម្មវិធី Man Of The World លើកដំបូង ទស្សនិកជនអាចរង់ចាំតាមដានទស្សនានៅលើផេកផ្លូវការបានចាប់ពីពេលនេះតទៅ។