Missgrand Cambodia 2024 រកបានម្ចាស់ជ័យលាភី ពោពេញដោយសមត្ថភាព និង រូបសម្រស់

0

កាលពីរាត្រីថ្ងៃទី 12 ខែ កក្កដា ឆ្នាំ2024មុននេះ កម្មវិធីប្រកួត Missgrand Cambodia 2024 បានរកឃើញអ្នកគ្រងមកុដថ្មីគឺកញ្ញា ប៊ី សុធារី ជំនួសតំណែងកញ្ញា ភឹម ស្រីនោ ដែលជាកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ2023បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញជាច្រើនវិញ្ញាសាត្រូវបានធ្វើឡើងប្រមាណជិត3ខែមកនេះ។

នៅក្នុងរាត្រីគ្រងមកុដនេះផងដែរគេសង្កេតឃើញថាលោកស្រី អ៉ឹម សុគន្ធាដែលជា National Director Missgrand Cambodia ញញឹមបិទមាត់មិនជិតចំពោះលទ្ធផលដែលលោកស្រីបានរំពឹងថា ទស្សនិកជនក៏មានអារម្មណ៍ និង ការជ្រើសរើសមិនខុសពីខ្លួននោះឡើយ។

មិនតែប៉ុណ្ណោះលោកស្រីក៏ទទួលបានការសរសើរមិនដាច់ពីមាត់ចំពោះការដឹកនាំកម្មបិធីនៅក្នុងឆ្នាំថ្មីនេះថាល្អ និង មានភាពស្តង់ដាមិនចាញ់អន្តរជាតិ ហើយការជម្រុះបេក្ខនារីពីមួយវគ្គទៅមួយវគ្គត្រូវបានអ្នកទស្សនាសង្កេតឃើញថាពិតជាសាកសមរហូតដល់លទ្ធផល Top5 ក៏សុទ្ធតែជាបេក្ខនារីដែលខ្លាំងៗ និង ពិបាកដាក់ពិន្ទុឱ្យម្នាក់ណាបានមកុដ។

ជាលទ្ធផល ក៏ទទួលបាននូចបេក្ខនារីដ៏ខ្លាំងពូកែក្នុងចំណោមបេក្ខនារីទាំង5រូបរួមមាន៖ កញ្ញា ភូ ផាត់ទីយ៉ា 4th runner up, កញ្ញា ម៉ាច ដាវី 3rd runner up, កញ្ញា ឌី បញ្ញាវិមាលា 2nd runner up, កញ្ញា រី លីណា 1st runner up និង ម្ចាស់មកុដឯកកញ្ញា ប៊ី សុធារី នឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិនៅក្នុងកម្មវិធី Missgrand International 2024 ក្នុងពេលឆាប់ៗនេះ។