ម្ចាស់គម្រោង ពៅបូភ័ក្ត្រ គូលែនហូម កាន់តែជំរុញកូនប្រុស

0

នៅក្នុងកិច្ចប្រជុំទ្រង់ទ្រាយធំ របស់ Gruop BNI Champion លោកស្រី វិន ច័ន្ទបូភ័ក្ត្រ ម្ចាស់គម្រោងផ្ទះ និង ដីលម្ហែកាយ ពៅបូភ័ក្ត្រ គូលែនហូម ដ៏ល្បីនៅជិតភ្នំគូលែនខេត្តសៀមរាប ក៏លេចវត្តមាននៅក្នុងកិច្ចប្រជុំដ៏ធំនោះផងដែរ ជាមួយនឹងកូនប្រុស។

ថ្វីត្បិតតែជាឈាមជ័រ របស់ផលិតករ លោកវិន សៃ តែលោកស្រីបានអះអាងថា លោកស្រីមិនជំរុញកូនប្រុសតាមលំនាំលោកឪពុកនោះទេ ដោយនឹងជំរុញកូនប្រុស អោយខ្លាំងនៅក្នុងវិស័យជំនួញ ផ្នែកអចលនទ្រព្យអោយខ្លាំងដូចខ្លួន បើទោះជាកូនប្រុសរបស់លោកស្រី មាននិស្ស័យលើវិស័យកីឡាច្រើនជាង។

លោកស្រីថា ការជំរុញអោយកូនប្រុសចូលជាផ្នែកមួយរបស់ Gruop BNI Champion ដោយសារតែចង់អោយកូនស្វែងយល់ពីម្ចាស់ជំនួញកាន់តែច្រើន ហើយលោកស្រីក៏សប្បាយចិត្តណាស់ដែរ ដែលកូនឃើញកំលោះវ័យ២៤របស់ខ្លួន ក៏ចាប់ផ្ដើមរឹងមាំ និង ពូកែក្នុងការទំនាក់ទំនង និង ការគ្រប់គ្រងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសចាប់តាំងពីបានដឹកនាំអោយកូនប្រុសបានចូលជាសមាជិក BNI Champion។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំ BNI Champion ដែលលោកស្រី និង កូនប្រុសបង្ហាញខ្លួននោះ គឺជាកិច្ចប្រជុំធំដែល៦ខែទើបមាន។ កិច្ចប្រជុំនោះ មានម្ចាស់អាជីវកម្មចូលរួមរហូតដល់ជាង២០០នាក់ ដោយលោកស្រី វិន ច័ន្ទបូភ័ក្ត្រ ក៏ត្រូវគេអោយថ្លែងចំណាប់អារម្មណ៍ និង ទទួលបានមេដាយមាសជាសមាជិកឆ្នើម នៅក្នុងពិធីផងដែរ។

លោកស្រីថា រយៈពេល៣ឆ្នាំមកហើយ ដែលលោកស្រីកាន់តែក្លាហាន កាន់តែជោគជ័យ ក្រោយពេលទទួលបានបទពិសោធន៍ពីម្ចាស់ជំនួញ ក្នុងក្រុម BNI Champion និងម្ចាស់ជំនួញក្នុងក្រុមផ្សេងទៀត។