ស្ថាបនិកគ្រួសារតារាកម្ពុជា ត្រូវបានតែងតាំង ជា BA ក្នុងចំណោម៤រូប

0

ក្នុងពិធីតែងតាំង BA ៤រូប របស់មជ្ឈមណ្ឌលកែសម្ផស្ស EM Beauty Clinic ក៏មានលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា មួយរូបផងដែរ ដោយលោកត្រូវបានកុងត្រាជាមួយគ្លីនិក ក្នុងនាមជាអ្នកផ្សព្វផ្សាយប្រចាំគ្លិនិក បន្ទាប់ពីម្ចាស់គ្លីនិក កត់សម្គាល់ថា លោកកាន់តែមានកេរ្តិ៍ឈ្មោះបោះសំលេង ក្នុងការងារដឹកនាំសិល្បៈ និង ក្នុងការងារសង្គម និង បន្ទាប់ពីបានទទួលសេវាកម្មកែសម្ផស្សលើផ្ទៃមុខ អោយមានហុងស៊ុយលើផ្នែកកាត់ស្លាបច្រមុះ បំបាត់ជាំ និង កែចិញ្ចើមហុងស៊ុយ ជាមួយគ្លីនិកមួយរយៈមកហើយ។

ការទទួលបានតំណែងជា BA របស់គ្លីនិកនេះ បានបង្កើតអោយមានចម្ងល់ជាច្រើនថា ហេតុអ្វីលោកគឺជាអ្នកដឹកនាំសិល្បៈ និងគ្រាន់តែជាអ្នកសារព័ត៌មាន តែបែរជាត្រូវជ្រើសជា BA របស់គ្លីនិក ក្នុងចំណោម BA ៣រូបផ្សេងទៀត ដែលសុទ្ធតែជាតារាល្បី។

BA ដែលបានបង្ហាញខ្លួនកុងត្រា នៅក្នុងថ្ងៃនោះរួមមាន តារាចម្រៀងម៉េម៉ាយសប្បាយចិត្ត អ្នកនាង រ័ត្ន រចនា ដែលពីមុនគឺជាអតិថិជនផ្នែកបូមខ្លាញ់សម្រករាង, កញ្ញា លីម៉ា Miss Grand ភ្នំពេញ ២០២៤ ដែលជាអតិថិជន លើការកែកុនសម្រស់ជាច្រើន និង កញ្ញា ដាវណ្ណ ពិធីការិនីទូរទស្សន៍បាយ័ន្ត ដែលជាអ្នកបង្កើតមាតិកាបង្ហាញពីផ្នត់គំនិតរឹងមាំនៅលើបណ្ដាញសង្គម និង លោក ផាត់ តារារដ្ឋ ដែលជាអ្នកសារព័ត៌មាន របស់ផ្ទះតារា មួយរូប។

នៅក្នុងពិធីនោះ ក៏មានវត្តមានបេក្ខភាព Miss Blobal Cambodia 2024 ចូលរួមដើរបង្ហាញម៉ូតផងដែរ ដើម្បីគាំទ្រអោយមានការលើកកម្ពស់វិស័យកែសម្ផស្ស នៅកម្ពុជា។

នៅក្នុងវត្តមានតារាសិល្បៈ ក៏ញ៉ាំងអោយពិធីទាំងមូលកាន់តែអធឹកអធមផងដែរ ក្រៅពីគណអធិបតី និង ភ្ញៀវកិត្តិយស ដែលសុទ្ធតែជាអ្នកមានមុខមាត់ក្នុងសង្គម។