ម្ចាស់ជំនួញល្បី២រូប ប្រាប់មូលហេតុ ចាប់ដៃជាមួយ EM

0

ក្នុងពិធីខួប៧ឆ្នាំរបស់មជ្ឈមណ្ឌលកែសម្ផស្ស EM Beauty Clinic ក្រៅពីបង្ហាញម៉ាស៊ីនទំនើបចុងក្រោយ, និង បង្ហាញ BA ចំនួន៤រូប កម្មវិធីនេះក៏បង្ហាញពីដៃគូសហការសំខាន់ៗ ដែលសុទ្ធតែជាបុគ្គលដែលមានសក្កានុពលផងដែរ។

យ៉ាងណាមិញ ក្នុងចំណោមដៃគូសហការទាំងអស់ ម្ចាស់ជំនួញ២រូបត្រូវបានគេស្គាល់ថា គឺជាស្ត្រីដែលល្បីឈ្មោះនៅលើបណ្ដាញសង្គម ខណៈដែលការបង្ហាញខ្លួនរបស់អ្នកទាំងពីរក៏ចាត់ទុកថា គឺជាឈានឡើងមួយកម្រិតរបស់មជ្ឈមណ្ឌលកែសម្ផស្សនេះផងដែរ ដោយសារតែអ្នកទាំងពីរគឺសុទ្ធតែជាបុគ្គលល្បី និង ជោគជ័យខ្លាំងក្នុងមុខជំនួញ។

ទី១. លោកស្រី គ្រុយ រដ្ឋា គឺជាម្ចាស់ក្រុមហ៊ុន មានីហ៊ន ខេមបូឌា ដែលជាអ្នកនាំចូលផលិតផល ម៉ាហ៊ូ មកពីជប៉ុន ដោយលោកស្រីបានប្រកាសថាខ្លួនសុខចិត្តទិញហ៊ុនមួយចំណែក របស់ EM បន្ទាប់ពីចេញចូលថែទាំសម្រស់ និង មានទំនាក់ទំនងកាន់តែស្និទ្ធិជាមួយម្ចាស់គ្លីនិក គឺលោកស្រីបណ្ឌិត ម៉ន ថារ័ត្ន។

បច្ចុប្បន្នលោកស្រី ក៏ជាទីប្រឹក្សាមួយរូបរបស់គ្លីនិកផងដែរ ដោយលោកស្រី គ្រុយ រដ្ឋា ពោលថា ហេតុផលនៃការចាប់ដៃគឺដោយសារតែលោកស្រីមើលឃើញពីការរីកចំរើនរបស់គ្លីនិកកែសម្ផស្សមួយនេះ និង មើលឃើញពីភាពរឹងមាំរបស់គ្លីនិក ដែលក្នុងនាមលោកស្រីគឺជាស្ត្រីដូចគ្នា ត្រូវតែចូលរួមលើកទឹកចិត្ត និងជំរុញបន្ថែម។ លោកស្រីក៏ជាសប្បុរសជនល្បីឈ្មោះផងដែរ ក្រៅតែពីជាអ្នកជំនួញជោគជ័យ ទើបការប្រកាសជាដៃរបស់លោកស្រី កាន់តែធ្វើអោយគេមើលឃើញពីភាពរឹងមាំរបស់ EM។

ទី២. លោកស្រី វិន ច័ន្ទបូភ័ក្ត្រ គឺជាម្ចាស់គម្រោងដី និង ផ្ទះលម្ហែកាយដ៏ល្បីនៅក្បែរជើងភ្នំគូលែន ខេត្តសៀមរាប។ លោកស្រីក៏ត្រូវបានគេចាប់អារម្មណ៍ខ្លាំងផងដែរ ក្រោយពេលបានឡើងប្រកាសថា ក៏មានភាគហ៊ុនមួយផ្នែក នៅ EM ក្នុងនាមជាដៃគូសហការ។

ផ្ដើមចេញពីអតិថិជន ដែលចេញចូលកែសម្ផស្ស និង មានទំនាក់ទំនងគ្នាកាន់តែល្អទៅៗ ជាមួយលោកស្រីបណ្ឌិត ម៉ន ថារ័ត្ន លោកស្រីបានសម្រេចចិត្តវិនិយោគក្នុងនាមជាដៃគូសហការ ដោយរយៈពេលនៃការចាប់ដៃ មកទល់នឹងប្រកាសអោយដឹងជាផ្លូវការ គឺលោកស្រីមើលឃើញពីការឈានឡើងគួរអោយកត់សម្គាល់។

លោកស្រី ដែលត្រូវគេស្គាល់ថា គឺជាបុគ្គលល្បីនៅលើបណ្ដាញសង្គមមួយរូបផង បានលើកឡើងថា ការរួមសហការគ្នានៅក្នុងវិស័យជំនួញ ជាពិសេសលើវិស័យកែសម្ផស្សនេះ នឹងកាន់តែធ្វើអោយវិស័យនេះ មានការរីកចំរើន ក៏ដូចជាដើម្បីជំរុញអោយមានការចាប់អារម្មណ៍ និង គាំទ្រលើវិស័យកែសម្ផស្សក្នុងស្រុកនេះ កាន់តែច្រើន។

ក្រៅពីដៃគូសហការដ៏លេចធ្លោទាំងពីរ EM ក៏បានបង្ហាញពីដៃគូសហការផ្សេងទៀត ដែលរួមមានទាំងអ្នកជំនាញផ្នែកហុងស៊ុយផង ដែលកាន់តែធ្វើអោយ EM ត្រូវគេមើលឃើញថា គឺជាគ្លីនិកដែលរឹងមាំ លើវិស័យកែសម្ផស្សក្នុងស្រុកផងដែរ។