អ្នកណាមិនច្រណែន បើ ឆាយ វិរៈយុទ្ធ លេងចឹងៗ ថ្ងៃខួបអាពាហ៏ពិពាហ៍

0

នៅមិនទាន់ដឹងថានៅថ្ងៃទី២១ ឧសភា ក្នុងឆ្នាំ២០១៨ ដែលជាថ្ងៃគម្រប់ខួបអាពាហ៏ពិពាហ៍មួយឆ្នាំ តើតារាចម្រៀងល្បីល្បាញលោក ឆាយ វិរៈយុទ្ធ នឹងមានគម្រោងអ្វីខ្លះជាមួយភរិយា ដើម្បីអោយភរិយាសប្បាយចិត្តនោះទេ ប៉ុន្តែយោងតាមវីដេអូឯកសារ និងបទចម្រៀងមួយបទ ដែលលោកបានបង្ហោះដើម្បីអបអរថ្ងៃខួបមួយឆ្នាំក្រោយរៀបអាពាហ៏ពិពាហ៍នេះ កំពុងធ្វើអោយគូស្នេហ៍ និងមហាជនមិនតិចនាក់លួចច្រណែន និងសរសើរថាលោកពិតជាកំពូលតារាល្បី ដែលផ្ដល់តម្លៃអោយនារីជាភរិយាខ្លាំង។ លោកបាននិពន្ធបទចម្រៀងមួយបទរៀបរាប់ពីស្នេហាក្នុងរយៈពេល១ឆ្នាំកន្លងមក និងការប្រកាន់ជំហរដឹកដៃភរិយារហូតដល់ចាស់កោងខ្នង ដែលបទចម្រៀងចេញបង្ហោះអបអរថ្ងៃខួបមង្គលការមិនទាន់បានប៉ុន្មាននាទីផង ក៏ផ្អើលយូធូប និងហ្វេសប៊ុកបាត់ទៅហើយ។

បទចម្រៀងដែលមានចំណងជើងថា«ស្រឡាញ់គ្នារហូត ក្លាយជាតាយាយ»ដែលលោកឆាយ វិរៈយុទ្ធ ទើបតែបង្ហោះឡើងនេះ ត្រូវគេកត់សម្គាល់ថា កន្ទ្រាក់បានការចាប់អារម្មណ៍មិនធម្មតាតែម្ដង ដោយសារទាំងអត្ថន័យ និងរូបភាពសម្ដែងរវាងលោក និងភរិយា ចុចត្រូវអារម្មណ៍អ្នកគាំទ្រ ជាពិសេសអ្នកមានគូស្នេហ៍។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានការចែកចាយ និងបង្ហាញពីការចាប់អារម្មណ៍បទចចម្រៀងរបស់លោកយ៉ាងខ្លាំង ដោយគា្រន់តែបង្ហោះមិនទាន់បានប៉ុន្មាននាទីផង ក្រៅពីមានអ្នកទស្សនាក្នុងចំនួនច្រើនដង ក៏មានអ្នកបញ្ចេញមតិតសរសើរពីស្នេហារបស់លោកច្រើនមិនធម្មតា។ ចម្រៀងមួយបទនេះ គឺជាស្នាដៃថ្មីរបស់លោក ហើយក៏ត្រូវបានគេចាប់អារម្មណ៍ថា នឹងក្លាយជាបទរបស់គូស្នេហ៍ភាគច្រើនពេញចិត្តចាក់ស្ដាប់ ដើម្បីបង្កើនភាពផ្អែមល្ហែមអោយកាន់តែរឹងមាំផងដែរ។ អ្វីដែលបទចម្រៀងនេះ កាន់តែកន្ត្រាក់បានការចាប់អារម្មណ៍តែមួយពព្រិចភ្នែកហួសពីការស្មាននោះ គឺភរិយារបស់លោក ជាតួអង្គសម្ដែង ដែលមិនខុសពីការបង្ហាញពីផ្អែមល្ហែម អោយមហាជនមើលឃើញភាពរឹងមាំនៃស្នេហាររបស់អ្នកទាំងពីរ ស្របគ្នាដែលគេដឹងថា ភរិយាលោកក៏មានផ្ទៃពោះដែលជាដំណក់ឈាមផង។

ជាមួយនឹងផលិតមួយបទ បង្ហាញពីក្ដីស្រឡាញ់ចំពោះភរិយា កំពុងធ្វើអោយតារាចម្រៀង លោក ឆាយ វិរៈយុទ្ធ ក្លាយជាកំពូលតារាចម្រៀងយុវវ័យតែម្នាក់ ដែលហ៊ានលាតត្រដាងស្នេហាដោយបើកចំហរ ហើយទទួលបានការសរសើរយ៉ាងខ្លាំង ក្នុងពេលដែលលោកតាំងពីបើកចំហរស្នេហាដោយឥតលាក់លៀម គឺក្រៅពីមិនបាត់ការគាំទ្រ ប៉ុន្តែកាន់តែឡើងកូដជាងមុន ជាពិសេសគឺទើបបានក្លាយជាតំណាងក្រុមហ៊ុនរថយន្តធំមួយ និងមានការងារសិល្បៈ យ៉ាងណែនពេញដៃនាពេលចុងក្រោយ៕