ការប្រកួតកីឡាវាយកូនបាល់​ DAVIS CUP ពិភពលោកប្រកាសបើកជាផ្លូវការណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី

0

កាលពីព្រឹកថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០២៤ ការប្រកួតកីឡាវាយកូនបាល់​ DAVIS CUP Asia/Oceania Group IV​ ឆ្នាំ២០២៤​​​ ដែលជាការប្រកួតវាយកូនបាល់កម្រិតពិភពលោក ត្រូវបានប្រកាសបើកយ៉ាងអធឹកអធម នៅពហុកីឡដ្ឋានជាតិមរតកតេជោ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

នៅក្នុងពិធីនោះ ប្រធានកណ្ដាលផែនជ័យឧត្តម លោកស្រី សួ ស្រីម៉ី និង លោក ប៉ាវ គីមសាន អនុប្រធានប្រចាំការកណ្ដាលផែនជ័យឧត្តម ក៏បានចូលរួមដឹកនាំសមាជិកសមាជិក ស.ស.យ.ក នៃផែនគ្រួសារតារា ក្រោមការដឹកនាំរបស់លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ទៅចូលរួមប្រមាណ១០រូបផងដែរ ដែលសុទ្ធតែជាសមាសភាពសំខាន់ៗក្នុងផែន។

លោក ផាត់ តារារដ្ឋ ប្រធានផែនគ្រួសារតារា ដែលចំណុះអោយកណ្ដាលផែនជ័យឧត្តម បានលើកឡើងថា នេះគឺជាការប្រកួតវាយកូនបាល់លំដាប់ពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានបណ្ដាប្រទេសជាច្រើនដូចជា ប្រទេសអ៊ីរ៉ាក់ មីយ៉ាន់ម៉ា ស្រីលង្ការ ជាដើមចូលរួមប្រកួតប្រជែង។

វត្តមានរបស់សិល្បករក្នុងផែនគ្រួសារ ក្រោមការចំណុះអោយកណ្ដាលផែនជ័យឧត្តម ក៏ចាត់ទុកថា គឺជាការចូលរួមបំផុសវិស័យកីឡាផងដែរ ស្របពេលដែលសិល្បករម្នាក់ៗ រាល់ការចូលរួមសកម្មភាពរបស់សសយក ក៏តែងតែបំផុស និងចែកចាយ នូវព័ត៌មានផ្សេងៗ អោយកាន់តែមានការគាំទ្រ។ លោកក៏ចាត់ទុកថា សមាសភាពសិល្បករក្នុងផែនទាំងមូល គឺជាចលករដ៏ខ្លាំងរបស់កណ្ដាលផែនជ័យឧត្តម ដែលចំណុះអោយសសយក រាជធានីភ្នំពេញទាំងមូលផងដែរ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ដែលកម្ពុជាទទួលបានសិទ្ធិ ធ្វើជាម្ចាស់ជាប្រវត្តិសាស្ត្រនេះ​ដំណើរការទៅ ​ចាប់ពីថ្ងៃទី១០​ ដល់ថ្ងៃទី១៣​ ខែកក្កដា ឆ្នាំ២០២៤ និង​មានប្រទេសចូលរួមសរុបចំនួន០៨​ រួមមាន៖​ ម្ចាស់ផ្ទះកម្ពុជា គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន អ៊ីរ៉ាក់ មីយ៉ាន់ម៉ា ស្រីលង្កា កាតា និងអារ៉ាប់រួម។

កីឡាករជម្រើសជាតិវាយកូនបាល់ចូលរួមសរុបចំនួន ០៥រូប ​ក្នុងនោះកីឡាករ០២រូប ​មកពីក្រសួងមហាផ្ទៃ​​​ រួមមាន៖
១.​​​ កីឡាករ ប៊ុន កេន្នី
២.​​ កីឡាករ ទេព ទីម៉ូធី