កុយ អេនណា លេចវត្តមាននៅគម្រោងផ្ទះលម្ហែរកាយធំមួយនៅសៀមរាប

0

នៅលើផេកផ្លូវការរបស់ក្រុមហ៊ុន Pov Bopheak Kolen Home ដែលជាគម្រោងលក់វីឡា លក់ផ្ទះអាជីវកម្ម លក់ដីឡូត៍ និង លក់ផ្ទះលម្ហែកាយដ៏ល្បីនៅខេត្តសៀមរាប បានបង្ហោះពីវត្តមានរបស់បេក្ខភាព 1st Runner Up Miss Grand Cambodia 2023 កញ្ញា កុយ អេណា ដែលធ្វើអោយមានការសង្ស័យថា នាងកំពុងទៅទិញគម្រោងផ្ទះលម្ហែកាយនៅទៅនោះ ដោយសារតែគម្រោងនោះ ស្ថិតនៅទីតាំងអភិវឌ្ឍន៍ និង ជាគម្រោងដែលផ្ទុះខ្លាំង នៅខេត្តសៀមរាប ដែលអ្នកណាក៏បាន។

យ៉ាងណាមិន ក្នុងការឆ្លើយតបពីម្ចាស់គម្រោង គឺលោកស្រី វិន ច័ន្ទបូភ័ក្ត្រ បានឆ្លើយតបថា នាងគ្រាន់តែទៅថតឈុតបុរាណមួយនៅលើភ្នំគូលែន ហើយក៏បានសម្រេចចិត្តស្នាក់នៅក្នុង រីសត ពៅបូភ័ក្រ្ត របស់ខ្លួន ដើម្បីរៀបគម្រោងបោះតង់ អាំងសាច់ និង ជប់លៀង នាយប់ថ្ងៃទី១០ កក្កដា នេះប៉ុណ្ណោះ។

លោកស្រីថា កុយ អេណា គឺជានារីដែលរួសរាយ ហើយវត្តមានមកស្នាក់នៅក្នុងរីស៊តរបស់ខ្លួនពីសំណាក់ នាង និង ក្រុមការងារ ក៏ជាការផ្ដល់កិត្តិយសអោយគម្រោងដ៏មានសក្កានុពលរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ផងដែរថា គម្រោង ពៅបូភ័ក្ត្រគូលែនហូម គឺជាគម្រោងផ្ទះ និង ដីលម្ហែកាយ ដែលមានទីតាំងហ៊ុមព័ទ្ធសុទ្ធគម្រោងធំៗ និង ក្បែរភ្នំគូលែនយ៉ាងមានសក្កានុពល ស្របពេលដែលគម្រោងនេះ ក៏ស្ថិតនៅក្នុងក្រុងថ្មី និង មានទីតាំងជិតព្រលានយន្តហោះថ្មី ទើបភាពទាក់ទាញមានសន្ទុះកាន់តែខ្លាំង ជាពិសេសក្រោយពេលគម្រោងនេះ ប្រែក្លាយជារីស៊តសម្រាប់បោះតង់ ស្នាក់នៅក្នុងផ្ទះលម្ហែកាយសម្រាប់ជួល និង រៀបជាកន្លែងថតរូប និង កម្សាន្តលេងផ្សេងៗផង៕