លេចមុខ សូ ស្រណោះ ធ្វើជាគណៈកម្មាកម្មវិធីធំមួយក្នុងប្រទេកូរ៉េ

0

កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤មុននេះ នៅក្នុងការប្រកួតដណ្ដើមពានផ្នែកតន្ត្រី ដែលមានឈ្មោះថា Music Mompetitionជាលក្ខណៈអន្តរជាតិមួយដ៏ធំមួយនៅក្នុងប្រទេសកូរេ កំពុងធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែគេឃើញការប្រកួតដែលមានបេក្ខភាពមកពី១០ប្រទេសចូលរួមមួយនោះ ក៏មានវត្តមាន លោក សូ ស្រណោះ ដែលជាបណ្ឌិតព្យាណូ និង ជាគ្រូបង្ហាត់តន្ត្រីដ៏ល្បីរបស់កម្ពុជា ធ្វើជាគណកម្មការផងដែរ។ ក្នុងនោះលោកបានបានដឹកនាំកូនសិស្សរបស់ខ្លួនរហូត២៤រូបទៅប្រកួតដណ្តើមពានផងដែរ។

លោកត្រូវគេឃើញ គណកម្មការអន្តរជាតិ និងម្ចាស់ផ្ទះអោយតម្លៃ យកចិត្តទុកដាក់ខ្លាំង និង អោយតំណែងជាអ្នកផ្ដល់ពិន្ទុ ខណៈដែលការប្រកួតនោះ គឺមានសុទ្ធតែបេក្ខជនបរទេសទាំងអស់ ប៉ុន្តែកម្មវិធីគេមិនបានផ្ដល់ឱកាសអោយលោកដាក់ពិន្ទុជូនដល់បេក្ខភាពមកពីប្រទេសកម្ពុជាឡើយ ព្រោះតែលោកក៏បានដឹកនាំកូនសិស្សទៅប្រកួតក្នុងកម្មវិធីនោះដែរ។តែទោះបីជាមិនមានដាក់ពិន្ទុជូនកូនសិស្សរបស់ខ្លួនពិតមែនតែ បេក្ខភាពកម្ពុជាទាំងអស់មិនធ្វើលោក និង មាតុភូមិដាក់មុខលើកឆាកអន្តរជាតិឡើយ។

លោកបន្តថា លោកត្រូវបានគណកម្មការ Music Competitionអញ្ជើញអោយទៅធ្វើគណកម្មការផ្ដល់ពិន្ទុ និង អោយបង្វឹកបេក្ខជនប្រកួត។ លោកក៏មានមោទនភាពផងដែរ ដែលត្រូវបានគេអញ្ជើញ អោយតំណាងកម្ពុជា ដើម្បីដាក់ពិន្ទុអោយបេក្ខជនបរទេសប្រកួតគ្នា ដែលលោកចាត់ទុកថា គឺជាមុខមាត់មួយរបស់កម្ពុជា។