សូរ ស្រណោះ ដឹកនាំកូនសិស្សប្រមាណជាង 20រូប ហោះទៅកូរ៉េទាំងយប់

0

នារាត្រីថ្ងៃទី 03 ខែកក្កដា មុននេះ សាលាស្រណោះតន្ត្រី ដែលមានលោក សូរ ស្រណោះ ជានាយក បានដឹកនាំសិ្សស្សានុសិស្សប្រមាណជាង 20រូប ហោះឈ្ពោះទៅកាន់ប្រទេសកូរ៉េទាំងកណ្ដាលយប់ ដើម្បីទៅចូលរួមកម្មវិធីប្រកួតភ្នែកតន្ត្រីអន្តរជាតិធំមួយ។ នៅក្នុងការហោះហើរនេះផងដែរ ក្រុមកាងារផ្ទះតារាពីររូបក៏បានហោះទៅព្រមជាមួយដើម្បីទៅផ្ដិតយកទិដ្ឋភាពទាំងស្រុងរបស់សិស្សសាលា ស្រណោះតន្ត្រីតបតាមការអញ្ជើញ និង មានការឯកភាពពីកម្មវិធីប្រកួត Music ដ៏ធំមួយនៅឯកូរ៉េ។

នេះជាបេសកកម្មដែលកូនខ្មែរជាង២០រូប ដែលសុទ្ធតែជាម្ចាស់ពានរង្វាន់ ក្នុងការប្រកួតថ្នាក់ជាតិ និង អន្តរជាតិកន្លងមក ត្រូវបានអញ្ជើញអោយទៅប្រកួតផ្នែកព្យាណូ និង ហ្គីតា តាមរយៈសាលាស្រណោះតន្ត្រី នៅក្នុងព្រឹត្តិការណ៍ប្រកួត Music ដ៏ធំនៅក្នុងប្រទេសកូរ៉េនោះ។

ក្រៅពីទៅយកព័ត៌មានពីកូនខ្មែរចេញប្រកួតតន្ត្រី ក្រុមការងារ ផ្ទះតារា ក៏នឹងមានបេសកកម្មដើរទស្សនកិច្ច ក្នុងឱកាសទៅកាន់កូរ៉េនោះ តាមការរៀបចំរបស់ភាគីកូរ៉េ ដែលជាអ្នកទទួលស្វាគមន៍ផងដែរ។

នេះគឺជាលើកទី6ហើយដែលសាលា ស្រណោះតន្ត្រី បានបញ្ចូនកូនសិស្សរបស់ខ្លួនដែលជាតន្ត្រីករវ័យក្មេងទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិ ក្នុងនោះរួមមាន ប្រទេស អាមេរិក, ឥណ្ឌូណេស៊ី, វៀតណាម, សិង្ហបុរី រួមទាំងការប្រកួតដែលកម្មពុជាយើងធ្លាប់ធ្វើជាម្ចាស់ផ្ទះ ហើយលើកនេះផងដែរ គឺទៅប្រទេសកូរ៉េ។ លោកបញ្ជាក់ថា បន្ទាប់ពីបញ្ចប់បេសកកម្មនៅកូរ៉េ សាលាស្រណោះ ក៏នឹងបន្តបេសកកម្មបញ្ជូនកូនសិស្សរបស់ខ្លួនទៅប្រកួតនៅសហរដ្ឋអាមេរិកបន្តទៀតនៅក្នុងពេលឆាប់ៗ។ លោកក៏រំពឹងថាកូនសិស្សរបស់លោកនឹងធ្វើបានល្អ ហើយអាចដណ្ដើមពានរង្វាន់ណាមួយមកកាន់មាតុភូមិវិញក្នុងការឈានជើងទៅកាន់ប្រទេសកូរ៉េលើកនេះ។