យោងតាមសេចក្ដីប្រកាសរបស់សហព័ន្ធកីឡារាំកម្ពុជា ដែលមានលោកជំទាវ ញ៉ែម មរកត ជាប្រធាន បានសម្រេចតែងតាំង លោក VJ Alasko ដែលមានឈ្មោះពិតថា អៀង សំអាត អោយក្លាយជាទីប្រឹក្សាសហព័ន្ធ បន្ទាប់ពីត្រូវបានសហព័ន្ធកត់សម្គាល់ថា មានគុណសម្បត្តិ និង មានសមត្ថភាពច្រើនក្នុងការជួយជម្រុញការងារសហព័ន្ធ អោយកាន់តែរលូនទៅមុខ។
ការសម្រេចតែងតាំងនេះគឺបន្ទាប់ពីគេដឹងថា លោក VJ Alasko ក្រៅពីជាពិធីករ ក៏ជាអ្នកគ្រប់គ្រង Agency និង មានបទពិសោធន៍ ក្នុងការដឹកនាំព្រឹត្តិការណ៍តូចធំរាប់មិនអស់ របស់ក្រុមហ៊ុនមួយចំនួន ដោយមានទាំងសេវាកម្មរៀបចំកម្មវិធីសិល្បៈទាំងក្នុង និង ក្រៅប្រទេសផង។
អតីតពិធីករក្នុងក្រុមពលករនៅកូរ៉េរូបនេះ លើកឡើងថា ឱកាសក្លាយជាទីប្រឹក្សារបស់សហព័ន្ធកីឡារាំ លោកនឹងប្រើអោយអស់ពីសមត្ថភាព ដើម្បីជួយដល់សហព័ន្ធក្នុងកម្មវិធីផ្សេងៗ តាមតែអាចធ្វើទៅបាន។