ក្រុមការងារ ផ្ទះតារា និង សាលាស្រណោះតន្ត្រី ត្រៀមហោះទៅកូរ៉េចូលរួមព្រឹត្តិការណ៍ប្រកួតផ្នែកតន្ត្រីធំមួយ

0

តបតាមការអញ្ជើញរបស់សាលាស្រណោះតន្ត្រី និង មានការឯកភាពពីកម្មវិធីប្រកួត Music ដ៏ធំនៅក្នុងប្រទេសកូរ៉េ ក្រុមការងារ២រពរបស់ផ្ទះតារា រួមមាន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង លោក រុន ណាកូ ពិធីករផ្ទះតារា នឹងត្រូវអញ្ជើញអោយចុះទៅយកព័ត៌មានដោយផ្ទាល់ នៅក្នុងប្រទសកូរ៉េខាងត្បុង ដោយបេសកកម្មរបស់អ្នកទាំងពីរនឹងមានរយៈពេលចំនួន៦ថ្ងៃ ចាប់ពីថ្ងៃទី៣ កក្កដា នេះតទៅ។

នេះជាបេសកកម្មដែលកូនខ្មែរជាង២០រូប ដែលសុទ្ធតែជាម្ចាស់ពានរង្វាន់ ក្នុងការប្រកួតថ្នាក់ជាតិ និង អន្តរជាតិកន្លងមក ត្រូវបានអញ្ជើញអោយទៅប្រកួតផ្នែកព្យាណូ និង ហ្គីតា តាមរយៈសាលាស្រណោះតន្ត្រី នៅក្នុងព្រឹត្តិការណ៍ប្រកួត Music ដ៏ធំនៅក្នុងប្រទេសកូរ៉េនោះ។ ក្រៅពីទៅយកព័ត៌មានពីកូនខ្មែរចេញប្រកួតតន្ត្រី ក្រុមការងារ ផ្ទះតារា ក៏នឹងមានបេសកកម្មដើរទស្សនកិច្ច ក្នុងឱកាសទៅកាន់កូរ៉េនោះ តាមការរៀបចំរបស់ភាគីកូរ៉េ ដែលជាអ្នកទទួលស្វាគមន៍ផងដែរ។

នេះជាលើកទី២ហើយ ដែលក្រុមការងារ ផ្ទះតារា ត្រូវបានអញ្ជើញអោយចុះយកព័ត៌មានតំណាងប្រទេសកម្ពុជា ដោយផ្ទាល់ក្នុងប្រទេសកូរ៉េ ខណៈដែលលើកទី១ ក្រៅពីចុះយកព័ត៌មាន ក៏បានដឹកនាំតារាខ្មែរ ចេញសម្ដែងនៅទីក្រុងសំខាន់ៗផង នៅក្នុងប្រទេសកូរ៉េ។