កូនខ្មែរមួយក្រុមពីសាលា ស្រណោះតន្ត្រី ត្រៀមចេញទៅប្រកួតដណ្ដើមពាននៅប្រទេសកូរ៉េ

0

នៅសល់ត្រឹមតែ2ថ្ងៃទៀតតែប៉ុណ្នោះដែលសាលា ស្រណោះ តន្ត្រី នឹងត្រូវរៀបចំចេញដំណើរដឹកនាំក្មេងៗដែលជាតន្ត្រីករវ័យក្មេងទៅប្រកួតនៅឯងប្រទេសកូរ៉េ ក្រោមការដឹកនាំរបស់លោក សូរ ស្រណោះ ដែលជានាយកសាលាផ្ទាល់។

កាលពីថ្ងៃទី 30 មិថុនា មុននេះលោកក៏បានរៀបចំកម្មវិធីតេសសមត្ថភាព ហាត់សមចុងក្រោយ របស់ក្មេងៗមុននឹងចេញទៅប្រទេសកូរ៉េ ក្រោមការចូលរួមពីសំណាក់អាណាព្យាបាលសិស្សមួយចំនួនធំនៅឯសាលា ស្រណោះតន្ត្រីផ្ទាល់។

លោក សូរ ស្រណោះ នាយកសាលា ស្រណោះតន្ត្រី បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី 03 ខែ កក្កដា ខាងមុខនេះលោកនឹងដឹកនាំបុតធីតាចំនួន27នាក់ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរញមប្រកួតនៅក្នុងកម្មវិធី Chicago International music competition and festival ដែលជាព្រឹត្តិការណ៍នៃកម្មវិធីប្រកួតប្រជែងតន្ត្រីលំដាប់អន្តរជាតិធំមួយ និង មានការចូលរួមរហូតដល់ទៅ 13ប្រទេសផ្សេងទៀត។

លោកថាបន្ទាប់ពីការប្រកួតចប់ លោកក៏រំពឹងថាកូនសិស្សរបស់លោកនឹងទទួលបានពានណាមួយនៅក្នុងកម្មវិធី ដោយសារបន្ទាប់ពីតេស្តសមត្ថភាព និង ឆ្លងកាត់ការបង្ហាត់បង្រៀនកន្លងមកនេះ លោកទទួលស្គាល់ថាកូនសិស្សនីមួយៗដែលលោកបានជ្រើសគឺសុទ្ធសឹងតែមានសមត្ថភាព ហើយក៏ធ្លាន់ឆ្លងកាត់ការប្រកួតទាំងក្នុងស្រុក និង ក្រៅស្រុកច្រើនលើករួចមកហើយ ក៏ធ្លាប់ទទួលបានពានត្រឡប់មកវិញដូចគ្នា ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនៅឯប្រទេសឥណ្ឌូនេស៊ី។

ក្រៅពីបេសកកម្មនៅលើឆាប្រកួតចប់លោកថាកម្មវិធីក៏នឹងមានដំណើរទស្សនកិច្ចទៅកាន់តំបន់ណាមួយនៅក្នុងប្រទេសកូរ៉េ ទៅតាមកម្មវិធីរៀបចំ។ ហើយបន្ទាប់ពីបេសកកម្មនៅប្រទេសកូរ៉េចប់ លោកក៏នឹងបន្តបេសកកម្មថ្មីមួយទៀតជាមួយកូនសិស្សរបស់លោក ឆ្ពោះទៅកាន់សហរដ្ឋអាមេរិកជាថ្មីម្ដងទៀតដើម្បីទៅប្រកួតនៅទីនោះ។