ផ្ទះតារា និង សហព័ន្ធ​កីឡា​បេស្ប​ល​ សុហ្វបល​កម្ពុជា ចាប់ដៃគ្នាដើម្បីពង្រឹង និង ជម្រុញវិស័យកីឡាឱ្យកាន់តែឈានទៅមុខ

0

ជាការចូលរួមលើកកម្ពស់ដល់កីឡា បេស្បលហ្វាយ ដែលទើបតែនាំមកកម្ពុជា នៅឆ្នាំ២០២៤នេះ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា បានសម្រេចចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាផ្លូវការមួយ ជាមួយសហព័ន្ធ​កីឡា​បេស្ប​ល​ សុហ្វបល​កម្ពុជា។

ក្នុងកិច្ចចុះ MOU នោះ លោក ផាត់ តារារដ្ឋ ដែលជាប្រធានផែនគ្រួសារតារា ក្នុងក្របខ័ណ្ឌ កណ្ដាលផែនជ័យឧត្តម ដែលមាន លោកស្រី សួ ស្រីម៉ី ជាអ្នកដឹកនាំ ក៏បានដឹកនាំអនុប្រធាន លេខា និង សមាជិកផែន ដែលសុទ្ធតែជាតារាសិល្បៈ ប្រមាណជាង៣០រូប ចូលរួមជាភ្ញៀវកិត្តិយស ដើម្បីជួយបំផុស និង ផ្សព្វផ្សាយផងដែរ។

នៅក្នុងខ្លឹមសារចុះ MOU នោះ ផ្ទះតារានឹងក្លាយជាដៃគូផ្សព្វផ្សាយ និង ក្លាយជាប្រធានផ្សព្វផ្សាយ ដើម្បីជួយជំរុញសហព័ន្ធអោយកាន់តែមានការគាំទ្រ មានដៃគូស្ពុនស័រ និង មានការរីកចំរើន តាមតែអាចធ្វើទៅបាន។