ញាក់ខ្លាំង Poster រឿង« ស្នេហា១០០ថ្ងៃ» របស់ម្ចាស់ប្រេន Jensssy

0

ក្រោយសម្ងំថតភាពយន្តរឿងបុរាណចំណាយរហូតដល់ជាង២ម៉ឺនដុល្លារ ពេលនេះ ម្ចាស់ប្រេន Jensssy បានបញ្ចេញ Poster ស្នាដៃរឿងដែលខ្លួនបានថត អោយហ្វេនឃើញហើយ ខណៈដែល Poster នេះ គ្រាន់តែបានបង្ហោះភ្លាម គឺមានអ្នកចាប់អារម្មណ៍តែម្ដង ដោយសារតែមានភាពទាក់ទាញទាំងចំណងជើង តួអង្គ និង ទម្រង់នៃ Poster។

នេះជាស្នាដៃ របស់ កញ្ញា កែវ ម៉ានិច ម្ចាស់ប្រេន Jensssy ដោយក្រៅពីបោះទុនផលិត ក៏សម្ដែងលើកដំបូងនៅក្នុងនោះផងដែរ ទើបធ្វើអោយហ្វេនៗរបស់កញ្ញា អន្ទះចង់ដឹងពីសាច់រឿងនេះ មិនតិចឡើយ ស្របពេលដែល កញ្ញា ក៏មានអ្នកសរសើរថា ជាតារាអនឡាញដែលចូលរួមលើកស្ទួយវប្បធម៌គួរអោយសរសើរ ជាមួយនឹងការចូលរួមគ្រងឈុតបុរាណ និង ផលិតនូវស្នាដៃបុរាណនេះ។

ក្រោយបញ្ចេញ Poster ឈុតឆាកខ្លីនឹងចេញបន្តបន្ទាប់ ហើយស្នាដៃទាំងមូលក៏នឹងចេញឆាប់ៗផងដែរ ដោយអាចដាក់បង្ហោះលើផេក ឬ បញ្ចាំងក្នុងរោងកុន ដោយកញ្ញារង់ចាំមើលសន្ទុះសិន។