មើលសឹងមិនស្គាល់តារា TikTok សុខលីន ជាមួយទឹកដៃផាត់មុខរបស់ Sothea Make Up

0

រូបភាពប៉ុន្មានសន្លឹកនេះ កំពុងបង្ហាញពីសម្រស់ដ៏ផូរផង់របស់ តារា Tik Tok ល្បីល្បាញអ្នកនាង សុខ លីន ដែលក្រោយតែងហើយ គឺអាចនិយាយបានសម្រស់ក្រមុំល្មមៗសុំចាញ់ និង មើលសឹងមិនចំណាំថាជាអ្នកនាង សុខលីននោះឡើយ ហើយគេក៏មិននឹកស្មានថា នេះគឺជាទឹកដៃផាត់មុខរបស់ម្ចាស់ហាង សុធា សាឡន។

ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនាញផាត់មុខ និង ត្រូវបានគេហៅឈ្មោះថា Sothea Make Up និង ធ្លាប់ឃើញអ្នកជំនាញរូបនេះតែងផាត់មុខដល់តារាល្បីៗ តារាម៉ូដែល និង ម្ចាស់ប្រេនធំៗក្នុងស្រុកជាញឹកញយ។

នេះជាឈុតដែល សុខ លីន បានថតម៉ូតអោយសម្អាងការ ពេញសិរីមង្គល សម្អាងការ ដែលជាសម្អាងដែលល្បីនៅក្នុងវិស័យសម្អាង។ សុខលីន ក្នុងឈុតរបស់ ពេញសិរីមង្គល សម្អាងការ គឺស្អាតគ្រប់ឈុត ស្របពេលដែលទទួលបានទឹកដៃផាត់មុខ ពី Sothea Make up នៅសាឡន សុធា ផង គឺថាកាន់តែស្រស់ស្អាតខ្លាំង ដែលធ្វើអោយសម្រស់របស់នាងកើនទ្វេរ។

ហ្វេនៗច្រើនណាស់ ដែលសរសើរថា សុខលីន ពិតជាមើលមិនចង់ស្គាល់ជាមួយនឹងឈុតដ៏ស្រស់ស្អាតទាំងនេះ ហើយក៏លាន់មាត់សរសើរ ដល់ ពេញសិរីមង្គល សម្អាងការផងដែរ ដែលច្នៃឈុតអោយនាងស្អាតៗ ដែលជួយអោយនាងកាន់តែលេចធ្លោខ្លាំង ក្រោយតែងមុខហើយ។