នារី រ័ត្នគន្ធា ស្កាត់តាំងពីសៀមរាប ធ្វើរឿងមួយ  នៅមណ្ឌលវិបស្សនា ក្នុងខេត្តកែប

0

ថ្វីត្បិតតែមានឈ្មោះបោះសំលេង ជាកំពូលតារាសម្ដែងល្បីឈ្មោះតាំងពីទសវត្សរ៍ឆ្នាំ៨០ ក៏អ្នកនាង នារី រ័ត្នគន្ធា នៅតែស្ម័គ្រចិត្តស្កាត់មកពីខេត្តសៀមរាប ក្នុងពេលដែលត្រូវថតរឿងអប្សរាមហាអង្គរអោយ លោក ហ្វៃ សំអាង ដើម្បីមកជួយថតផ្សព្វផ្សាយ ពីមណ្ឌលវិបស្សនាមួយកន្លែង នៅក្នុងខេត្តកែប ដោយអ្នកនាងបានថតសាច់រឿងមួយ ជាមួយនឹងអ្នកនាង និន សុធារ៉ា តារាល្បីក្រោយជំនាន់អ្នកនាងមួយជំនាន់ និង កញ្ញា អាលីយ៉ា រំលេចសាច់រឿងមួយ ដើម្បីអោយដឹងពីគុណតម្លៃនឌការធ្វើសម្មាធិ វិស្សនា និង បង្ហាញអោយស្គាល់ពីមណ្ឌលវិវស្សនានៅខេត្តកែបមួយនេះ អោយអ្នកចង់ធ្វើវិបស្សនា ហើយនៅកន្លែងស្ងប់ស្ងាត់បានស្គាល់។

គម្រោងចុះថតរបស់តារាទាំងបីនេះ ជាស្ពុនស័រ របស់ ម្ចាស់ហ្វេសប៊ុក Pov Pov Real ដែលគេស្គាល់ថា គឹជាម្ចាស់ប្រេន Brightenig Body Lotion By Miss Pov ដែលជាអ្នកលក់ផលិតផលឡេល្បីឈ្មោះមួយរូប នៅលើបណ្ដាញអនឡាញ។ អ្នកនាងបានចំណាយលើការអញ្ជើញអោយតារាស្រីទាំង៣ដួង បានទៅថតផ្សព្វផ្សាយ ដើម្បីជាការជួយអោយមណ្ឌលវិបស្សនា ដែលស្ថិតនៅលើភ្នំចិនកាតាំង ក្នុងក្រុងកែបមួយនេះ កាន់តែមានអ្នកស្គាល់ និង មានពុទ្ធបរិស័ទ ទៅផ្ដល់ជាចង្ហាន់ និង ទេយ្យទាន ជាប្រយោជន៍ដល់ទីនោះ។

នេះចាត់ទុកថា គឺជាការលះបង់សាងកុសលមួយផ្នែករបស់ម្ចាស់ប្រេនមួយនេះ ក៏ដូចជាដើម្បីអោយ អ្នកនាង នារី រ័ត្នគន្ធា អ្នកនាង និន សុធារ៉ា កញ្ញា អាលីយ៉ា និង ក្រុមការងារ ផ្ទះតារា បានសាងកុសលរួមគ្នា ជាប្រយោជន៍ជួយដល់មណ្ឌល។

អ្នកនាង នារី រ័ត្នគន្ធា និង អ្នកនាង និន សុធារ៉ា បានបង្ហាញនូវចិត្តជ្រះថ្លាយ៉ាងខ្លាំង បន្ទាប់ពីថតពីសាច់រឿង ធ្វើវិបស្សនា និង ផ្សព្វផ្សាយពីមណ្ឌលវិបស្សនានៅក្រុងកែបនេះ ដោយអ្នកទាំងចាត់ទុកថា នេះគឺជាកន្លែងសម្រាប់ធ្វើសម្មាធិ និង ជាកន្លែងរម្ងាប់ផ្លូវចិត្តមួយដ៏ល្អ ក្នុងពេលដែលបរិយាកាសនៅលើភ្នំ ក៏អាចមើលឃើញសមុទ្រ កោះ និង មួយផ្នែកនៃទីរួមខេត្តកែប ដែលអាចអោយអ្នកទៅធ្វើវិបស្សនា កាន់តែមានទឹកចិត្តជ្រះថ្លា។

នៅទីនោះ ក៏កំពុងសាងសង់អាស្របចំនួន៦០ សម្រាប់ជាកន្លែងទុកសម្រាប់អោយអ្នកទៅធ្វើវិបស្សនាដោយមិនគិតថ្លៃនៅពេលរួចរាល់ និង កំពុងសាងសង់រូបដិមាព្រះពុទ្ធអោយអភ័យ កម្ពស់៤៥ម៉ែត្រលើកំពូលភ្នំ ដែលត្រូវការការរួមចំណែកបុណ្យពីបងប្អូនគ្រប់ទិសទី ដើម្បីអោយឆាប់រួចរាល់។

អ្នកទាំងពីរថា ទីមណ្ឌលវិបស្សនានេះ ស្ថិតនៅលើកំពូលភ្នំចិនកាតាំង នៅកណ្ដាលក្រុងកែបតែម្ដង ហើយគ្រាន់តែវាយ Google ថាភ្នំសម្មាធិ ក៏ចេញអោយដែរ គឺមិនពិបាកស្វែងរកឡើយ អ្វីដែលសំខាន់ គឺលោកមានការទទួលពុទ្ធបរិស័ទដែលចង់ទៅធ្វើវិបស្សនា ជារៀងរាល់ថ្ងៃ ដោយមិនតម្រូវអោយចំណាយ និង កំពុងសាងសង់សមិទ្ធិផលរាប់មិនអស់ ដែលគ្រាន់តែឡើងទៅឃើញ ក៏មានចិត្តជ្រះថ្លា ទើបជារឿងដ៏ប្រសើរ ដែលអ្នកនាងត្រូវបានជ្រើសអោយថតផ្សព្វផ្សាយ ពីមណ្ឌលវិបស្សនាមួយនេះ៕