ម្ចាស់ហាង Sophea Skin Care ត្រូវបានតែងតាំងជាអនុប្រធានផែន ក្នុង ស.ស.យ.ក

0

ក្នុងពិធីសម្ពោធមន្ទីរពេទ្យ រាមកេរ្តិ៍រីយ៉ា កាលពីព្រឹកថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៤ លោកស្រី រៃ សុភា ដែលគេស្គាល់ថា ជាម្ចាស់គ្លីនិក Sophea Skin Care ត្រូវបានថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) តែងតាំងជាអនុប្រធានផែន គ្រួសារតារា ដែលធ្វើអោយលោកស្រី កាន់តែមានមខមាត់យ៉ាងខ្លាំងដោយសារតែ តួនាទីនេះ គឺនឹងផ្ដល់អោយលោកស្រី កាន់តែមានកិត្តិយស និង មានឱកាសបានជួយក្នុងការងារសង្គម។

យោងតាមការបង្ហោះលើផេកផ្លូវការដែលមានឈ្មោះថា កណ្ដាលផែនជ័យឧត្តម ចំណុះអោយសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលជាស្ថាប័នមួយបង្កើតឡើងដោយ ស.ស.យ.ក រាជធានីភ្នំពេញ បានបង្ហោះថា លោក ប៉ាវ គីមសាន អនុប្រធានប្រចាំការកណ្ដាលផែនជ័យឧត្តម ព្រមទាំង លោក សាន សុខា អនុប្រធានកណ្ដាល តំណាងឲ្យ លោកស្រី សួ ស្រីមុី ប្រធានកណ្ដាលផែនជ័យឧត្តម និង លោក ផាត់ តារារដ្ឋ ប្រធានផែនគ្រួសារតារា ចូលរួមពិធីបើកសម្ពោធមន្ទីរពេទ្យ រាមកេរ្តិ៍រីយ៉ា របស់ លោកស្រី រៃ សុភា និង បានប្រគល់សេចក្តី សម្រេចរបស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងជាចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃ ស.ស.យ.ក រាជធានីភ្នំពេញ ជូនលោកស្រី រៃ សុភា ជាអនុប្រធានផែនគ្រួសារតារា។

ជាមួយការនឹងបង្ហោះនេះ បានធ្វើអោយមានការអបអរសាទរចំពោះលោកស្រីយ៉ាងខ្លាំង ដែលត្រូវបានថ្នាក់ដឹកនាំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ផ្ដល់សេចក្ដីទុកចិត្ត តែងតាំងជាអនុប្រធានផែន ដែលជាតួនាទីខ្ពស់មួយ ក្នុងជួរ ស.ស.យ.ក។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាប្រធានផែន គ្រួសារតារា ក្នុងជួរ ស.ស.យ.ក ក៏បានបង្ហាញនូវការអបអរសាទរផងដែរ ចំពោះលោកស្រី ដែលត្រូវបានតំណាងថ្នាក់ដឹកនាំ នាំយកលិខិតតែងតាំងជាអនុប្រធានផែន មកប្រគល់អោយដល់ពិធី។

លោកស្រី រៃ សុភា ក៏បង្ហាញនូវការចាំងចិត្តផងដែរ ថាជួយផែនគ្ររួសារតារា របស់ ស.ស.យ.ក តាមតែអាចធ្វើទៅបាន ដើម្បីជាប្រយោជន៍ដល់សង្គម ក្រោយទទួលបានលិខិតតែងតាំងនេះ។