ម្ចាស់ហាង Sophea Skincare សម្ពោធមន្ទីពិគ្រោះជំងឺ និង ព្យាបាលទូទៅថ្មីឈ្មោះ រាម កេរ្តិរីយ៉ា

0


កាលពីព្រឹកថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៤មុននេះ អ្នកគ្រូ រៃ សុភា ម្ចាស់គ្លីនិក សុភា ស្គីនឃែ ដែលជាស្គាល់ថាគឺជាអ្នកឯកទេស ផ្នែកព្យាបាលមុខអោយក្មេងដ៏ល្បី បានបើកសម្ពោធមន្ទីរមួយកន្លែងយ៉ាងហ៊ឹកហ៊ាក់ ស្ថិតនៅក្បែរផ្សារសុវណ្ណា ខាងក្រោយទីតាំង Sophea Skin Care។

កម្មវិធីកាត់ខ្សែបូរដ៏អធឹកអធមនោះ គេឃើញមានវត្តមាន តារាល្បីៗយ៉ាងច្រើនកុះករ ដែលដឹកនាំដោយ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា។ នេះជាអាជីវកម្មមួយថ្មីសន្លាង របស់អ្នកគ្រូ រៃ សុភា បន្ទាប់ពីជោគជ័យខ្លាំង ផ្នែកបើកគ្លីនីកថែរក្សាសម្ផស្ស Sophea Skin Care។ មន្ទីរពេទ្យនេះ នឹងផ្ដល់សេវាព្យាបាលជម្ងឺរលាកច្រមុះ បញ្ហាច្រមុះ ជម្ងឺដុះសាច់ច្រមុះ និង បញ្ហាផ្សេងៗ ដែលបង្កពីការវៀចខ្ទង់ច្រមុះពីធម្មតាជាដើម ដោយមិនចាំបាច់វះកាត់។

ក្រៅពីនោះមន្ទីរពេទ្យ ក៏បំពាក់ម៉ាស៊ីនទំនើបៗចុងក្រោយ និង ក្រុមគ្រូពេទ្យជំនាញ ដើម្បីបម្រើលើសេវាកម្មពិនិត្យ និង ព្យាបាលជម្ងឺផ្សេងៗទៀតផងដែរ។ លោកស្រីថា ក្រុមគ្រូពេទ្យរបស់ខ្លួន បានបើកសេវាព្យាបាលលើផ្នែកច្រមុះនេះ ប្រមាណជាង៥ឆ្នាំមកហើយ តែមកចង់ផ្ដោតតែលើច្រមុះនេះអោយខ្លាំង ទើបសម្រេចចិត្តបើកមន្ទីរពេទ្យនេះឡើង។

កម្មវិធីគេឃើញមានភាពអ៊ឹកអធឹកយ៉ាងខ្លាំង ដោយតារាល្បីៗបានញ៉ាំងអោយពិធីទាំងមូលមានភាពកងរំពងយ៉ាងកក្រើកនោះផង។

តារាៗដែលមានកេរ្តិ៍ឈ្មោះបោះសំលេងនៅក្នុងថ្ងៃនោះរួមមាន លោក ម៉ាដាណា, ម៉ែកុលាប , លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង, លោក លី សុជន តារាសម្ដែង, អ្នកនាង យិន ស្រីពៅ តារាសម្ដែង, លោក រុន ណាកូ ពិធីករ, តារាចម្រៀង កញ្ញា អ៊ុង នីនិច, អ្នកនាង រ័ត្ន លីអាឡិចសាន់ដ្រា តារាសម្ដែង, លោក ព្រហ្ម ប្រសិទ្ធី ពិធីករ, លោក ឯក រ៉ាវ័ន្ត តារាសម្ដែង, លោក ឌុច ចាន់ឌី តារាសម្ដែង, លោក ពេជ្រ កូកូ តារាសម្ដែង, លោក ពន្លកខាត់សុឃីមទី២, កញ្ញា ពេជ្រ មុន្នីតាក់វ៉ាន់ តារាសម្ដែង, លោក រុង រឿង លំដាប់រងទី១បុរសឯក, លោក ប្រាក់ ចាន់ថន តារាសម្ដែង, កញ្ញា ពៅពៅ តារាសម្ដែង, លោក ហេង រ័ត្នសីម៉ា តារាសម្ដែង និង តារាសម្ដែង តារាចម្រៀង របស់គ្រួសារតារាកម្ពុជា ជាច្រើនរូបទៀត។