ស្ថានិកគ្រួសារតារាកម្ពុជា ត្រូវបានតែងតាំងជាប្រធានផែន ក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក

0

ចាត់ទុកថាជាជំហានថ្មីមួយ ដែលលោក ផាត់តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលត្រូវគេស្គាល់ថា គឺជាអតីតបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ ក្នុងការបោះឆ្នោត ដែលទទួលសំលេងឆ្នោតលំដាប់លេខ2 បន្ទាប់ពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានក្លាយជាប្រធានក្នុងអណ្ណត្តិថ្មី ត្រូវបានថ្នាក់ដឹកនាំក្នុងរចនាសម្ព័ន្ធសភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ផ្ដល់សេចក្ដីទុកចិត្តអោយក្លាយជាប្រធានដឹកនាំផែនមួយ ដើម្បីអោយក្លាយជាផ្នែកមួយ ដែលជួយការងារសង្គមរបស់ ស.ស.យ.ក។


តំណែងថ្មីរបស់លោក ត្រូវបានតែងតាំងកាលពីព្រឹកថ្ងៃទី17 មិថុនា ឆ្នាំ2024 នៅការិយាល័យ សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ស.រ.អ.ក ដែលចំណុះអោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមការប្រគល់ជូនដោយលោក ឯ សុភាស់ ដែលជាថ្នាក់ដឹកនាំ កណ្ដាលផែនជ័យឧត្តមដោយផ្ទាល់។

ផែនដែល លោក ផាត់ តារារដ្ឋ ទទួលបាន គឺផែន ជ័យឧត្តម គ្រួសារតារា ដោយមានលេខកូដសម្គាល់ក្នុងប្រព័ន្ធ A22-02-01 ដើម្បីផ្ដល់អោយលោកបានដឹកនាំសិល្បករសិល្បការិនី បានរួមចំណែកជួយដល់ការងារ របស់ ស.ស.យ.ក។

ក្នុងនោះសមាសភាពសិល្បករមួយចំនួន ក៏ត្រូវបានតែងតាំងជាអនុប្រធានផែន ជាលេខាផែន និង ជាសមាជិកផែនផងដែរ តាមរយៈការស្នើសុំរបស់លោកប្រធានផែន គឺស្ថាបនិកគ្រួសារតារាកម្ពុជា។ ជាការតាំងចិត្ត សិល្បករសិល្បការិនី ដែលត្រូវបានបំពាក់តំណែង ក៏បានប្ដេជ្ញាចូលរួមជួយសង្គម អោយបានសស្រាក់សស្រាំ ក្រោមការដឹកនាំរបស់ប្រធាន ស.ស.យ.ក ផងដែរ។