អគ្គនាយិកា Jensssy ប្ដេជ្ញាយកផលចំណេញ ធ្វើរឿង២

0

ក្នុងរយៈពេលចុងក្រោយ គេកត់សម្គាល់ថា កញ្ញា កែវ ម៉ានិច អគ្គនាយិកាផលិតផល Jensssy សម្រុកធ្វើទីផ្សារផ្សព្វផ្សាយយ៉ាងខ្លាំង ដោយក្រៅពីបង្ហាញមុខក្នុងពិព័រណ៌ធំៗ កញ្ញាក៏សកម្មក្នុងការងារសប្បុរសធម៌តូចធំ និង ចំណាយធនធានផលិតជាខ្សែភាពយន្ត ដើម្បីអោយអ្នកតាមដាន កាន់តែស្គាល់ និង កត់សម្គាល់ពីកេរ្តិ៍ឈ្មោះរបស់អ្នកស្រីផងដែរ។

ជាក់ស្ដែង កញ្ញាទើបតែបញ្ចប់ភាពយន្តដែលផលិតដោយផ្ទាល់ និង សម្ដែងដោយផ្ទាល់ ក្នុងរឿង ស្នេហ៍១០០ថ្ងៃប៉ុណ្ណោះ ខណៈដែលភាពយន្តនេះ ក៏នឹងអាចដាក់បញ្ចាំងនៅតាមរោងកុនផង។

ក្នុងជំនួបពិព័រណ៍ធំមួយ នៅកោះពេជ្រ កញ្ញាបានលើកឡើងថា មកទល់ពេលនេះ ផលិតផល Jensssy កាន់តែមានទីផ្សារ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយដោយសារតែចង់សងគុណអ្នកគាំទ្រ និង ចង់ចូលរួមចំណែក ទើបកញ្ញាសម្រេចយកផលចំណេញ ពីការចរាចរណ៍ផលិតផល យកទៅធ្វើការងារជួយសង្គម ដូចបរិច្ចាគជួយដល់កុមារកំព្រា ជនខ្សត់ខ្សោយ និង យកទៅផលិតជាភាពយន្ត ឬ រឿងខ្លីជាដើម ដើម្បីផ្ដល់ឱកាសការងារអោយសិល្បករផង និង ចូលរួមលើកស្ទួយវិស័យសិល្បៈ តាមរយៈការផលិតភាពយន្តនេះផង។

ជាក់ស្ដែង ក្នុងភាពយន្តរឿង ស្នេហ៍១០០ថ្ងៃ ដែលទើបបញ្ចប់ គឺកញ្ញាបានចំណាយការផលិតអស់ជាង២ម៉ឺនដុល្លារ និង ជាភាពយន្តបែបបុរាណ ដែលគាស់កកាយនូវទម្រង់សិល្បៈបុរាណខ្មែរ ដែលកញ្ញាចាត់ទុកថា គឺជាចូលរួមអភិរក្សនូវអ្វីដែលជារបស់ដូនតាខ្មែរនោះ។

កញ្ញាថា មកទល់ពេលនេះ ដោយសារតែសាប៊ូកក់សក់ Jensssy កាន់តែជោគជ័យខ្លាំង ទើបក្រុមហ៊ុនសម្រេចនាំចូលឈុតមុខ Jensssy និងត្រៀមបញ្ចេញផលិតផលផ្សេងទៀត ដើម្បីបង្កើនចូល ហើយយកជាប្រយោជន៍ជួយលើការងារសង្គម និង ផលិតភាពយន្តលើកស្ទួយ វិស័យសិល្បៈអោយកាន់តែច្រើន។