ក្រុមហ៊ុន ADR Event និង National Director Man of Cambodia ចាប់ដៃគ្នាលើកស្ទួយផលិតផលក្នុងស្រុក

0

កាលពីព្រឹកថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2024 កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន ADR Event បានរៀបចំនូវព្រឹត្តិការណ៍ ចក្ខុវិស័យម៉ាកក្នុងស្រុក- Local brand vision ដែលជាការដាក់តាំងពិព័ណ៌លក់ផលិតផលចម្រុះមុខទំនិញសុទ្ធសឹងតែជាស្នាដៃរបស់កូនខ្មែរ ពិសេសគឺប្រភេទ brand ដែលបង្កើតឡើងដោយកូនខ្មែរជាម្ចាស់កម្មសិទ្ធិ។

នៅក្នុងថ្ងៃបើកសម្ភោធជាផ្លូវការណ៍នៃកម្មវិធីដ៏ធំនេះផងដែរ ក៏ជាវេទិការមួយបើកបង្ហាញជាផ្លូវការចំពោះការចាប់ដៃសហការណ៍រួមគ្នារវៀងក្រុមហ៊ុន ADR Event ដែលមានលោក Yang David ជា CEO និង លោក Keo Veasna ជា National Director នៃកម្មវិធី Man of Cambodia បានរួមគ្នាជាធ្លុងតែមួយក្នុងការជួយលើកស្ទួយវិស័យ ផ្សព្វផ្សាយនូវផលិតផល ឬ សិប្បកម្មក្នុងស្រុក ក៏ដូចជាសម្មិទផលរបស់កូនខ្មែរ ឱ្យបានកាន់តែទូលំទូលាយតាមរយៈការចុះ MOU ជាមួយគ្នា រួមគ្នាជាធ្លុងមួយនាំផលិតផលខ្មែរឈ្ពោះទៅកាន់ទីផ្សាក្នុងស្រុក និង ទីផ្សាអន្តរជាតិ តាមរយៈកម្មវិធីពិព័ណ៌ ចក្ខុវិស័យម៉ាកក្នុងស្រុក- Local brand vision ហើយក៏ជ្រៀតចូលជាមួយនឹងវិស័យបុរសឯកដូចគ្នាដើម្បីជួយ promote។

នៅក្នុងការប្រកាសជាផ្លូវការរវៀង ADR Event និង លោក កែវ វាសនា ក៏មានការសម្ដែងនូវរបាំជូនពរដើម្បីអបអរពីធីកាត់ខ្សែបូ ចាប់ដៃគ្នាសហការណ៍ និង ត្រៀមបង្កើតព្រឹត្តិការណ៍ពិសេសៗជាច្រើនទៀតចាប់ពីថ្ងៃនេះតទៅ។

កម្មវិធីនេះផងដែរត្រូវបានប្រារព្ធធ្វើឡើងនៅឯអគា Connexion កោះពេជ្រ រយៈពេល3ថ្ងៃ ចាប់ពីថ្ងៃទី 14»15»16 ខែមិថុនា ឆ្នាំ2024 ក្រោមការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អាជីវករខ្មែរ ម្ចាស់សិប្បកម្មនានាមកពីបណ្ដារាជធានីខេត្តនៅក្នុងប្រទេកម្ពុជា និង ក្រុមហ៊ុនគ្រឿងសម្អាងម៉ាកល្បីៗដែលសុទ្ធសឹងតែមានកេរ្តិ៍ឈ្មោះ បោះសម្លេងនៅលើទីផ្សាផងដែរ។