ក្រុមហ៊ុន HSO ដឹកនាំកំពូលតារាល្បី4 ទៅផ្សព្វផ្សាយទេសចរណ៍ក្នុងប្រទេសកម្ពុជា

0

ចាត់ទុកថាជាលើកទី1 ដែលកំពូលសិល្បការិនី4ដួង បានស្រុះស្រួលគ្នាទៅផ្សព្វផ្សាយទេសចរណ៍ នៅលើដែនកោះជាច្រើន នៅតំបន់កោះកុងក្រៅ ដើម្បីបង្ហាញភ្ញៀវជាតិ និង អន្តរជាតិ អោយមើលឃើញពីសក្កានុពលដ៏ខ្លាំង របស់កោះខ្មែរ ដែលក្រៅពីមានទេសភាពស្អាត គឺត្រូវបានអភិវឌ្ឍន៍ខ្លាំង។

កំពូលតារាចម្រៀង អ្នកនាង ពេជ្រ សោភា កំពូលពិធីការិនី អ្នកនាង ចាន់ កែវនិមល កំពូលតារាចម្រៀង អ្នកនាង សុគន្ធ និសា និង កំពូលពិធីការិនី និង តារាសម្ដែង អ្នកនាង ហ៊ិន ច័ន្ទនិរ័ត្ន បានបង្អួតរូបភាព និង វីដេអូ ជាច្រើនប្លង់ បង្ហាញពីទិដ្ឋភាពលើកោះ ដែលខ្លួនបានទៅដល់ ដែលធ្វើអោយមានការទាក់ទាញហ្វេនៗយ៉ាងខ្លាំង ដែលមិនខុសពីជួយផ្សព្វផ្សាយពីតំបន់ទេសទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា។

នេះជាដំណើរកម្សាន្តជួយបំផុសអោយមានចលនាទៅកម្សាន្តនៅតំបន់កោះស្អាតៗ របស់តារាស្រីទាំង4 ដែលរៀបចំឡើងដោយក្រុមហ៊ុន HSO ដែលអ្នកទាំង4 កំពុងធ្វើជា BA ផ្ដាច់មុខ។ ថ្វីត្បិតតែនេះ គឺជាការជ្រើសយកទីតាំងស្អាតៗ ដើម្បីថតប្រូម៉ូតផ្សព្វផ្សាយផលិតផល តែក៏ជាការជួយជំរុញអោយទាក់ទាញនូវតំបន់ទេសចរណ៍ ពោលគឺនៅតំបន់កោះទាំងនេះ អោយកាន់តែមើលឃើញពីសក្កានុពល។

មានការសរសើរយ៉ាងខ្លាំង នៅពេលវីដេអូ និង រូបថតជាច្រើនសន្លឹករបស់កំពូល BA ទាំង4ត្រូវបានបង្ហាញ ដោយសារនេះគឺជាការចំណាយមួយដ៏ខ្ពស់របស់ក្រុមហ៊ុន HSO ដែលធ្វើអោយគេកាន់តែមើលឃើញថាពីការរីកចំរើនរបស់ក្រុមហ៊ុន ហើយក៏ជាបង្ហាញផងដែរថា កំពូល BA ទាំង4 បើទោះត្រូវជួបនឹងបរិយាកាសត្រួវខ្យល់ត្រូវភ្លៀង ក៏នៅតែសហរស់ស្អាត នៅតែមានស្បែកស្អាត ដោយសារតែបានប្រើប្រាស់ផលិតផល HSO ជាប្រចាំ។