តារាសម្ដែង ប្រាក់ ផាកន បើកកន្លែងលក់ឡាន សាខាទី2

0

ស្ងាត់ពីការសម្ដែងមួយរយៈ តារាសម្ដែង លោក ប្រាក់ ផាកន កាន់តែកកាក់កបខ្លាំងតែម្ដង ដោយលោក និង ភរិយា បានប្រកាសបើកយានដ្ឋានលក់ឡានយ៉ាងធំដុំ នៅលើបណ្ដោយផ្លូវម៉ុង រិទ្ធី ជិត EAON 2។ នេះជាកន្លែងលក់ឡានសាខាទី2 របស់លោក និង ភរិយា បន្ទាប់ពីក្រៅពីការងារសិល្បៈ គេដឹងយូរហើយមកហើយ ថាលោកក៏មានហាងកាត់សក់ និង កន្លែងលក់ឡានមួយកន្លែងរួចទៅហើយ។

លោក ប្រាក់ ផាកន ក៏បានប្រកាសថា នឹងនៅតែបន្តការងារសិល្បៈជាធម្មតាផងដែរ ដោយគ្រាន់តែទទួលតែការងារណា ដែលមិនចំណាយពេលច្រើនថ្ងៃ ចំណែកស្ពត ពិធីករ និង ថត MV ជាដើម គឺលោកនៅតែទទួលដូចដើម។ លោកក៏ប្រកាសប្រូម៉ូហ្សិនពិសេស សម្រាប់តារាសិល្បៈ ដែលចង់បានរថយន្តពីយានដ្ឋាន ផាកន 9999 ទាំងពីរសាខានេះផងដែរ។