អ្នកឧកញ៉ា ម៉ៅ ចំណាន ធ្វើជាគណអធិបតី ក្នុងជំនួបសិល្បករនាថ្ងៃ13 នេះ

0

នៅថ្ងៃទី13 មិថុនា ឆ្នាំ2024 នេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ និង គ្រួសារតារាកម្ពុជា បានសហការគ្នារៀបចំពិធីប្រគល់ប័ណ្ណសរសើរជូនដល់សិល្បករដែលបានចូលរួមផ្សព្វផ្សាយពីបញ្ហាអេដស៍ នៅក្នុងសង្ក្រាន្តផ្ទះតារា នាពេលកន្លងទៅជាការលើកទឹកចិត្ត និង បើកសិក្ខាសាលាធំមួយបំផុសអោយអ្នកសិល្បៈ ចូលរួមផ្សព្វផ្សាយពីចំណេះដឹងអេដស៍ ក្នុងរង្វង់អ្នកសិល្បៈ។

ក្រៅពីចូលរួមជាគណអធិបតីដោយទេសរដ្ឋមន្ត្រី ឯកឧត្តម អៀង មូលី ប្រធានអាជ្ញាធរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក៏នឹងចូលរួមជាគណអធិបតីផងដែរ ដើម្បីជួយជំរុញ និង លើកទឹកចិត្ត អោយមានការជួយបំផុស និង ផ្សព្វផ្សាយពីបញ្ហាអេដស៍ ទៅកាន់ស្រទាប់មហាជនកាន់តែច្រើន ក្នុងចង្កោមអ្នកសិល្បៈ។

គ្រួសារតារាកម្ពុជា ដែលបានដឹកនាំសិល្បករបំផុស និង ជួយផ្សព្វផ្សាយពីចំណេះអេដស៍ជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ តាំងពីឆ្នាំ2016 បានបង្ហាញនូវការសាទេយ៉ាងខ្លាំង ដែលមានសិល្បករសិល្បការិនីកាន់តែច្រើនបានរួមចំណែកចូលរួមផ្សព្វផ្សាយ ស្ដីពីចំណេះដឹងធេដស៍។

ជាក់ស្ដែងស្ទើរតែគ្រប់កម្មវិធីសិល្បៈតូចធំ ដែលគ្រួសារតារាកម្ពុជា គឺបានបញ្ជ្រៀបចំណេះដឹងតាមរយៈពិធីករ ពិធីការិនី និង អ្នកចូលរួម យ៉ាងសស្រាក់សស្រាំ ដើម្បីជាការក្រើនរំលឹកដល់យុវវ័យ។ លោកក៏ចាត់ទុកថា វត្តមានជាគណអធិបតីនៅថ្ងៃទី13 មិថុនា ដែលសិល្បករគ្រួសារតារាកម្ពុជា បានចូលរួម ក្រោមការរៀបចំរបស់អាជ្ញាធរជាតិលលកនេះ គឺជាកម្លាំងជំរុញកាន់តែខ្លាំង ដើម្បីលើកទឹកចិត្តដល់សិល្បករសិល្បការិនី អោយបន្តការងារជួយសង្គម និង ជួយបំផុសចំណេះដឹងអេដស៍ទៅកាន់មហាជនអោយកាន់តែខ្លាំង និង មានប្រសិទ្ធិភាពផងដែរ។

លោកថា លោកជំទាវអ្នកឧកញ៉ា ប្រធានសមាគមប្រៀបដូចជាឪពុកជាម្ដាយរបស់អ្នកសិល្បៈ ដូច្នេះសម្រាប់កម្មវិធីទាំងឡាយណា ដែលតារាសិល្បៈបានធ្វើ ហើយមានការលើកទឹកចិត្តពីលោកជំទាវអ្នកឧកញ៉ាប្រធាន គឺពិតជាកម្លាំងជំរុញដ៏ធំរបស់អ្នកសិល្បៈ។

លោកក៏ថ្លែងអំណរគុណ ដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ដែលមានឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ជាប្រធាន និង ឯកឧត្តម ជា ប៉ោ ជាអនុប្រធាន ដែលជាអ្នកធ្វើការដោយផ្ទាល់ជាមួយគ្រួសារតារាកម្ពុជាផងដែរ ដែលបានផ្ដល់ឱកាសអោយតារាសិល្បៈ ជាពិសេសគឺតារាសិល្បៈរបស់គ្រួសារតារាកម្ពុជា បានរួមចំណែកជួយផ្សព្វផ្សាយ ជាប្រយោជន៍ដល់សង្គម តាមពាក្យស្លោក អ្នកជំនាន់ក្រោយ ត្រូវតែគ្មានអេដស៍ ចាប់ពីពេលនេះតទៅ៕