ឈូឈូ បើកបង្ហាញស្នាដៃថ្មី « ម៉ែក្មេកខ្ញុំខ្មោច » ក្នុងផលិតកម្ម LD

0

កាលពីថ្ងៃទី11 មិថុនា ឆ្នាំ2024 ផលិតកម្ម LD Picture បានបើកសម្ពោធភាពយន្តរឿង « ម៉ែក្មេកខ្ញុំខ្មោច » យ៉ាងអធឹកធម នៅផ្សារទំនើប Chip Mong 271 ដែលសម្ដែងតួអង្គឯកដោយ កញ្ញា អាង សុជាតា ហៅឈូឈូ។

នេះជាភាពយន្តបែបស្នេហារ៉ូម៉េទិក បែបស្នេហាយុវវ័យ បែបកំប្លែង និង ភ័យរន្ធត់ ដោយក្នុងផ្ទៃរឿងទាំងមូល គឺកំប្លុកកំប្លែងធ្វើអោយអ្នកទស្សនាភ័យផងសើចផង ក្នុងការទស្សនា។

តារាសម្ដែង ឈូឈូ ដែលជាតួឯកស្រី បានលើកឡើងថា ខ្លួនរំភើបចិត្តយ៉ាងខ្លាំង ដែលបានសម្ដែងក្នុងភាពយន្តនោះ ហើយអ្វីដែលនាងពេញចិត្តជាងគេ គឺប៉ារ៉ូលបែប Realៗ ដែលជាប៉ារ៉ូលដែលយុវវ័យប្រើជាប្រចាំ ដែលធ្វើអោយអ្នកទស្សនាសើចសប្បាយមិនចេះជិនណាយ។

ស្នាដៃនេះ នឹងប្រកាសលក់សំបុត្រចាប់ពីថ្ងៃទី13 មិថុនា នេះតទៅ ដោយកញ្ញារំពឹងថា នឹងមានហ្វេនៗ មកទស្សនាណែនៗរោង ដោយសារតែស្នាដៃនេះ ក្រៅពីមានសាច់រឿងល្អ កំប្លែង ភ័យ និង បែបរ៉ូមេទិក ក៏ត្រូវបានផលិតដោយរូបភាព និង Sound ស្ដង់ដារផងដែរ។

នៅក្នុងថ្ងៃបើកសម្ពោធនោះ ក៏មានវត្តមានសិល្បករ និង ផលិតករជាច្រើនរូប មកចូលរួមផងដែរ ដែលធ្វើអោយពិធីបើកសម្ពោធទាំងមូល មានការចាប់អារម្មណ៍ស្នាដៃនេះ ក៏ត្រូវបានផលិតករ LD ទុកចិត្តសម្រាប់ការគាំទ្រផងដែរ។