កាលពីថ្ងៃទី9 មិថុនា ឆ្នាំ2024 ក្រុមហ៊ុន ម៉ានីហ៊ន ខេមបូឌា ដែលជាក្រុមហ៊ុននាំចូលផលិតផលអាហារបំប៉នសុខភាពមកពីជប៉ុនគឺ ម៉ាហ៊ូ បានរៀបចំសិក្ខាសាលាយ៉ាងអធឹកអធម ដោយមានអ្នកចូលរួមរហូតដល់ជាង100នាក់។
ពិធីដែលផ្ដើមការរៀបចំដោយលោក ហ៊ៅ សុផានាថ ស្ថាបនិកនៃក្រុមហ៊ុន ម៉ានីហ៊ន ខេមបូឌា និង លោកស្រី គ្រុយ រដ្ឋា អគ្គនាយិកាក្រុមហ៊ុន ក៏មានវត្តមាន តំណាងរោងចក្រ Aureo.co.ltd គឺលោក គ្រឹះស្នា សីនឡាផាសា និង លោកវេជ្ជបណ្ឌិត ហ៊ឹម យក់គុយ ឯកទេសផ្នែកថ្លើម និង ក្រពះពោះវៀន មកធ្វើបទបង្ហាញពីអត្ថប្រយោជន៍ម៉ាហ៊ូ និង សង្វាក់ផលិតកម្មនៅក្នុងប្រទេសជប៉ុនផងដែរ។
នេះជាជំនួបដៃគូសហការ និង អតិថិជន ដែលក្រុមហ៊ុនបានផ្ដល់ឱកាសអោយអ្នកចូលរួមបានស្វែងយល់ពីបញ្ហាសុខភាព និង ឱកាសអាជីវកម្មជាមួយក្រុមហ៊ុន ដោយគ្រាន់តែធ្វើជាអ្នកលក់បន្ត ឬ ជាអ្នកចែកចាយឯករាជ្យ ដែលមិនប្រើដើមទុន និង ធ្វើជាដៃគូសហការដោយធ្វើជាអ្នកកាត់ស្តុក ដើម្បីអោយទទួលបានអត្ថប្រយោជន៍ពីការរកចំណូល។
លោកស្រី គ្រុយ រដ្ឋា បានលើកឡើងថា សម្រាប់អ្នកកាត់កញ្ចប់ធំធ្វើជាដៃគូសហការចាប់ពីពេលនេះរហូតដល់ចុងខែ6នេះ នឹងទទួលបានឱកាសទៅទស្សនកិច្ចនៅក្នុងប្រទេសជប៉ុនតែម្ដងរយៈពេល4យប់5ថ្ងៃ។
ក្នុងនោះក៏ទទួលបានកាដូបន្ថែមមិនធ្លាប់មានផងដែរ ទើបធ្វើអោយអ្នកចូលរួមនៅក្នុងពិធីនោះ ចាប់អារម្មណ៍ធ្ចើជាដៃគូសហការច្រើន ក្រៅពីធ្លាប់តែទិញទទួលទាន ដើម្បីថែទាំ និង ជួសជុលសុខភាព ដែលទ្រុឌទ្រមនោះ។
លោកស្រីក៏ប្រកាសថា អ្នកចាប់ឆ្នោតបានដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន ក៏នឹងធ្វើដំណើរទៅកាន់រោងចក្រនៅក្នុងប្រទេសជប៉ុននាអំឡុងដ៏ខ្លីខាងមុខផង ដើម្បីអោយច្បាស់ពីសង្វាក់ផលិតកម្មក្នុងការផលិតម៉ាហ៊ូ ដែលកំពុងចរាចរនៅកម្ពុជា និង ជាង50ប្រទេសនៅទូទាំងពិភពលោកនេះ។