បេក្ខភាពទាំង28រូបនៃកម្មវិធី Missgrand Cambodia 2024 ធ្វើបានល្អគ្រប់គ្នាក្នុងវគ្គប្រកួតប្រជែងឈុតតំណាងជាតិ

0

កាលពីយប់ថ្ងៃទី 08 ខែមិថុនា ឆ្នាំ2024មុននេះ កម្មវិធី Miss Grand Cambodia បានដំណើរការកម្មវិធីឈានមកដល់វគ្គប្រកួតឈុតតំណាងជាតិ ហើយបេក្ខនារីទាំង 28ខេត្តក្រុងបានបង្អួតនូវឈុតតំណាងខេត្តនីមួយៗ ដែលពោរពេញដោយគំនិតច្នៃប្រឌិតយ៉ាងខ្លាំង និង បានប្រព្រឹត្តទៅជាផ្លូវការយ៉ាងកក្រើក ធ្វើអោយមហាជនពមានការគាំទ្រយ៉ាងច្រើន។

ក្នុងនោះផងដែរ បេក្ខនារីទាំងអស់ ម្នាក់ៗសុទ្ធសឹងតែមានភាព ភាពលេចធ្លោរ មានភាពក្លាហាន និងមានរូបសម្រស់ស្រស់ស្អាត ទាក់ទាញរៀងៗខ្លួន ក្នុងវគ្គបង្ហាញឈុតតំណាងខេត្តរបស់ខ្លួន។

បើក្រឡេកមកចាប់អារម្មណ៍ឈុតតំណាងជាតិដែលបេក្ខនារី ទាំង 28រូបបានគ្រងកាលពីរាត្រីនោះ គេឃើញថា សុទ្ធតែជាឈុតប្រណិតៗមើលទៅស្អាតៗមិនចាញ់គ្នាប៉ុន្មានទេ។ពិសេសឈុតទាំងនេះ សុទ្ធតែមានការរចនាតំឡើងដោយស្នាដៃ កូនខ្មែរ យ៉ាងសម្រិតសម្រាំងហើយបានទាំង បង្កប់អត្តសញ្ញាណជាតិខ្មែរ ពីវប្បធម៌ អរិយធម៌ខ្មែរដ៏ ល្អអស្ចារ្យរបស់ខ្មែរ បើទោះបីជាឈុតខ្លះមិនទាន់ល្អឥតខ្ចោះខ្លាំងមែន ប៉ុន្តែឈុតទាំងនេះកូនខ្មែរបានលើកយកមកបង្ហាញនៅលើឆាកប្រកួតនិងប្រឹងប្រែងបង្កើតច្នៃប្រឌិតឡើងអស់ពីសមត្ថភាព។

ហើយនៅក្នុងឆ្នាំនេះ ឈុត National Custom ឬ ឈុតតំណាងជាតិ Miss Grand Cambodia2024 ក៏នៅតែប្លែកផងដែរ ជាពិសេសគឺគំនិតច្នៃប្រឌិតដ៏អស្ចារ្យ ដល់បេក្ខនារីម្នាក់ៗតែម្ដង។

ខាងក្រោមនេះជាឈុតដែលពោរពេញដោគំនិតច្នៃប្រឌិតរបស់បេក្ខនារីទាំង28ខេត្ត នៅក្នុងការប្រកួតទើបតែបញ្ចប់៖