ឧកញ៉ា ចិន សំណាង ចាប់ដៃជាមួយ ម៉ែន និមលរ័ត្ន បង្កើត Miss Cambodia 2024

0


ផ្អែកតាមសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី6 មិថុនា ឆ្នាំ2024 លោកឧកញ៉ា ចិន សំណាង ថៅកែហាងពេជ្រ CSNJ បានប្រកាសធ្វើជាស្ពុនស័រធំ និង ជាដៃគូតែមួយជាមួយ លោក ម៉ែន និមលរ័ត្ន ដែលជានាយក CIM ដើម្បីរៀបចំការប្រកួត Miss Cambodia 2024 តែម្ដង ដើម្បីជម្រើសយកបេក្ខនារីមួយរូប តំណាងកម្ពុជា អោយចេញប្រកួតនៅក្នុងប្រទេសជប៉ុនខាងមុខ។

លោកឧកញ្ញា ចិន សំណាង ក៏បានសម្រេចច្នៃមកុដជាទម្រង់ប្រាសាទព្រះវិហារ អមដោយត្បូងរតនៈគីរី សម្រាប់អ្នកឈ្នះ ដោយអ្នកឈ្នះតំណាងកម្ពុជា នឹងទទួលបានរថយន្តមួយគ្រឿងតម្លៃ15000ដុល្លារ(បើមានរថយន្តហើយ យកជាលុយក៏បាន) ផងដែរ ក្រៅពីទទួលបានមកុដ និង ខ្សែកពេជ្ររំលេចត្បូងរតនៈគីរី ដែលធ្វើអោយបេក្ខនារីអ្នកឈ្នះ កាន់តែស្អាត និង មានមុខមាត់។

ក្នុងនោះលោកក៏ផ្គត់ផ្គង់សំបុត្រយន្តជាប្រភេទ First Class និង ការចំណាយផ្សេងៗ មិនអោយបេក្ខនារីពិបាក ក្នុងពេលចេញប្រកួតនៅក្រៅប្រទេសផងដែរ។