លោក ផាត់ តារារដ្ឋ ត្រូវបានតែងតាំងជា Judge ផ្លូវការ Miss Global Cambodia

0


យោងតាមការបង្ហោះរបស់ផេក Miss Global Cambodia 2024 ដែលកំពុងដំណើរការជ្រើសរើសបេក្ខភាព បានប្រកាសអោយដឹងថា ក្នុងចំណោមគណកម្មការដាក់ពិន្ទុរបស់កម្មវិធី លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលត្រូវបានគេស្គាល់ថា គឺជាចាងហ្វាងសារព័ត៌មានផ្ទះតារា និង ជាអតីតបេក្ខភាពប្រធានសមាគមសិល្បករខ្មែរនាពេលបោះឆ្នោតកន្លងទៅ ក៏ត្រូវបានតែងតាំងក្នុងតួនាទីនេះផងដែរ ខណៈដែលវត្តមានជ្រើសតាំងលោកជា គណកម្មការផ្ដល់ពិន្ទុ កំពុងធ្វើអោយមានការចាប់អារម្មណ៍ នៅក្នុងវិស័យបវរកញ្ញា ខណៈដែលកន្លងមកលោកធ្លាប់តែជាអ្នកចូលរួមផ្សព្វផ្សាយនៅក្នុងវិស័យនេះ។ យ៉ាងណាមិញ បច្ចុប្បន្នលោកក៏ជាគណកម្មការផ្ដល់ពិន្ទុ ក្នុងកម្មវិធីបុរសឯក Man of Cambodia ដែលលោកក៏ជាគណកម្មដាក់ពិន្ទុមួយរូបផងដែរ។

លោក ផាត់ តារារដ្ឋ បានចាត់ទុកថា នេះគឺជាលើកទី2 ដែលលោកបានតំណែងជា Judge នៅក្នុងវិស័យបវរកញ្ញា ដោយពេលកន្លងមក លោកក៏ធ្លាប់ត្រូវបានតែងតាំងជា Judge នៅក្នុងការប្រកួត Miss Planet Cambodia ក្មុងជំនាន់រណដួលលិចទឹក គឺជាអ្នករៀបចំម្ដងរួចទៅហើយ។

ទន្ទឹមនឹងការបង្ហាញខ្លួន នៅក្នុងកម្មវិធី Miss Global Cambodia 2024 ដែលជាកម្មវិធីសហការផ្សាយផ្ទាល់ នៅទូរទស្សន៍បាយ័ននេះ លោកក៏ទទូចអោយបេក្ខនារី និង យុវតី ដែលមានរូបសម្រស់ ហើយចង់សម្រេចក្ដីប្រាថ្នារបស់ខ្លួន អោយក្លាយជាបវរកញ្ញា រួសរាន់ដាក់ពាក្យដើម្បីចូលរួមប្រកួតប្រជែងផងដែរ ដោយការជ្រើសរើស និង ដាក់ពាក្យនឹងបន្តពីពេលជូនដំណឹងថ្ងៃនេះ រហូតដល់ថ្ងៃ1 ខែ7 ដោយបេក្ខនារី គ្រាន់តែទាក់ទងទៅផេក Miss Global Cambodia គឺជាការស្រេច។

កម្មវិធីនេះ នឹងជម្រើសយកនារីឯកតំណាងកម្ពុជាមួយរូប ដើម្បីអោយប្រកួតលើឆាកអន្តរជាតិ ដោយការប្រកួត Miss Global អន្តរជាតិ គឺនឹងមានវត្តមានយ៉ាងហោចជាង70ប្រទេសចូលរួម ក្នុងពេលដែលឆ្នាំ2023 មានចំនួន83ប្រទេស ហើយកម្ពុជា និង វៀតណាម គឺជាម្ចាស់ផ្ទះ។