នៅ ស៊ីនឿន រៀបរាប់ប្រវត្តិស្នេហ៍ ជាមួយគូដណ្ដឹង (មានវីដេអូ)

0

ក្រៅពីបានប្រកាសរៀបការរហូតដល់ចុងឆ្នាំ២០១៩ ក្រោយភ្ជាប់ពាក្យហើយ តារាចម្រៀងហង្សមាស លោក នៅ ស៊ីនឿន ក៏បានរៀបរាប់អោយដឹងពីប្រវត្តិស្នេហ៍ដែលនាំអោយលោក និងគូដណ្ដឹងបានទាក់ទងគ្នារហូតឈានដល់ថ្ងៃដ៏មង្គលនេះផងដែរ។

លោកបានរៀបរាប់ក្នុងថ្ងៃភ្ជាប់ពាក្យយ៉ាងអធឹកអធមកាលពីថ្ងៃទី២៧ ធ្នូ ថា ហេតុផលដែលនាំអោយលោក និងកញ្ញា ដូមីនិក ស្រឡាញ់គ្នា គឺដោយសារតែកាលពីដើមឆ្នាំ២០១៨ ក្នុងពេលដែលឡើងទៅច្រៀងលើកដំបូងនៅលើទឹកដីសហរដ្ឋអាមេរិក ក៏បានជួបនាង ហើយសារតែសម្រស់ និងភាពរួសរាយរាក់ទាក់របស់នាង ក៏ធ្វើអោយលោកកត់សម្គាល់ និងតាមសុំស្គាល់។ លោកថាខ្លួនរមែងឆាតសួរសុខទុក្ខ និងបង្កបរិយាកាសរីករាយអោយនាងជាប្រចាំ រហូតដល់អំឡុងខែមេសាក្នុងឆ្នាំ២០១៨ដដែល លោកក៏មានឱកាសទៅច្រៀងនៅលើទឹកដីសហរដ្ឋអាមេរិកម្ដងទៀត ហើយក៏កាន់តែជិតស្និទ្ធិជាមួយនាង និងឈានដល់ការចែចូវដល់ចាស់ទុំតែម្ដង។ លោកនិយាយថាខ្លួនស្គាល់នាងតែប៉ុន្មានខែប៉ុណ្ណោះ ក៏ហ៊ានសារភាពថាស្រឡាញ់ និងចង់បាននាងជាភរិយា ហើយក្នុងពេលជួបនាងម្ដងទៀតនៅអាមេរិក ក៏សុំស្ដីដណ្ដឹងនាងតែម្ដង ដោយសារតែមាននិស្ស័យ និងការដក់អារម្មណ៍ខ្លាំងឡើង។

យ៉ាងណាមិញ បើទោះជាបានស្រឡាញ់ និងយល់ចិត្តគ្នាមិនចាញ់ពីអ្នកស្រឡាញ់គ្នាច្រើនឆ្នាំយ៉ាងនេះក្ដី តែលោកប្រកាសថារហូតគម្រប់មួយឆ្នាំនៃការភ្ជាប់ពាក្យទើបសម្រេចចិត្តរៀបការ។

នោះគឺដោយសារតែនាងចង់ទុកពេលបង្កើនជំនាញសាឡនរបស់នាងអោយកាន់តែស្ទាត់សិន ស្របគ្នាដែលនាងទើបតែមានវ័យ២១ឆ្នាំ ដោយចង់រៀបការក្នុងវ័យ២២ឆ្នាំច្រើនជាង។

លោក នៅ ស៊ីនឿន បញ្ជាក់ថាលោកទោះជាភ្ជាប់ពាក្យហើយ ឬរៀបការហើយ ក៏លោកនោះតែបន្តការងារសិល្បៈ នៅក្នុងផលិតកម្មហង្សមាសមិនដកថយនោះទេ ដោយគម្រោងនឹងទាញអនាគតភរិយាអោយមករស់នៅស្រុកខ្មែរក្រោយពេលរៀបការ ដើម្បីបានបន្តការងារសិល្បៈនោះផង។

លោកបដិសេធថាហេតុផលដែលធ្វើពិធីភ្ជាប់ពាក្យធំដោយមានទាំងការទទួលភ្ញៀវពេលល្ងាចជាង៣០តុដូចមង្គល មិនមែនដោយសារតែប្រារព្ធពិធីរត់ច្បាប់ការចេញទៅអាមេរិកនោះទេ តែបណ្ដាលមកពីមិនចង់អោយពិធីភ្ជាប់ពាក្យឆាប់ចប់ និងចង់អោយមានអនុស្សាវរីយ៍ក្នុងថ្ងៃភ្ជាប់ពាក្យរបស់ខ្លួនអោយបានច្រើនប៉ុណ្ណោះ ទើបសម្រេចធ្វើពិធីធំដុំទាំងពេលព្រឹក និងពេលល្ងាចដោយចំណាយមិនក្រោមម៉ឺនដុល្លារ គ្រាន់តែប្រកាសភ្ជាប់ពាក្យ។

ក្នុងពិធីរបស់លោក គេឃើញមានវត្តមានតារាចូលរួមកុះករបើទោះជាភ្លៀងនៅពេលល្ងាច ប៉ុន្តែពេលព្រឹកមានតែវត្តមានកញ្ញា សុគន្ធ និសា លោក ម៉ាដូណា កញ្ញា ថន លក្ខិណា វីជេដាដា និងតារាចម្រៀងលោកសិទ្ធីស័ក្ដជាដើម តិចនាក់ប៉ុណ្ណោះ ប៉ុន្តែតារាទាំំងនោះ សុទ្ធតែនៅកំដរកម្មវិធីពេលព្រឹករបស់លោកនៅពេលព្រឹករហូតដល់ចប់បរិបូរ៖

LEAVE A REPLY

Please enter your comment!
Please enter your name here